ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ថ្លែងអំណរគុណអ្នកពាក់ព័ន្ធ និងពលរដ្ឋនៅភ្នំពេញ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះភ្លូកទឹកភ្លូកដី

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ថ្លែងអំណរគុណអ្នកពាក់ព័ន្ធ និងពលរដ្ឋនៅភ្នំពេញ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះភ្លូកទឹកភ្លូកដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោក ឃួង ស្រេង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមការងារចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំង១៤ ក្រុមការងារចុះជួយតាមបណ្ដាសង្កាត់ទាំង១០៥ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មន្ត្រីគណបក្ស សកម្មជនគណបក្ស និងសមាជិកសមាជិកាគណបក្សទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ស្មារតី និងពេលវេលាដ៏មានតម្លៃដើម្បីជួយគាំទ្រ ខិតខំប្រឹងប្រែង និងបំពេញការងារយ៉ាងយកចិត្តទុកដាក់លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ហើយបានដណ្ដើមជ័យជម្នះយ៉ាងធំធេងជូនគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះ លោក ឃួង ស្រេង ក៏សូមថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង ២.២០៦ ការិយាល័យ ជាពិសេសបងប្អូនប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា៨៥,៧៥% នៅរាជធានីភ្នំពេញ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយនឹងលទ្ធផលឈ្នះភ្លូកទឹកភ្នកដី ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពោលគឺជាការផ្តល់តម្លៃសច្ចធម៌នៃប្រវត្តិសាស្ត្រ និងអ្វីជា «កម្ពុជាពិត» ដែលគ្មានអានុភាពប្រតិកិរិយាទោះបីអាសិរពិសយ៉ាងណា អាចបិទបាំង ឬ បំភ័ន្តការពិតបានឡើយ។

ជារួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងស្ថិតក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព សណ្តាប់ធ្នាប់ គ្មានអំពើហិង្សា ការគំរាមកំហែង ឬបាតុភាពណាមួយកើតឡើងនោះឡើយ ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា «ប្រព័ន្ធបោះឆ្នោត និងដំណើរការនៃការបោះឆ្នោតនៅប្រទេសកម្ពុជា បានគោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាសកល សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌» ហើយកាន់តែបង្ហាញឱ្យឃើញថា «ប្រជាពលរដ្ឋទាំងអស់ត្រូវការរស់នៅ និងប្រកបធុរកិច្ចក្រោមដំបូលនៃសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា»។

ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងក្នុងនាមខ្លួនលោកផ្ទាល់ សូមយកឱកាសដ៏ថ្លៃថ្លានេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីគណបក្ស សកម្មជនគណបក្ស និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សូមមានសុខភាពល្អ មានសុភមង្គល និងទទួលបានជោគជ័យគ្រប់តួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីបន្តរួមចំណែកថែរក្សាសុខសន្តិភាព និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.