ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ក្លឹបអ្នកនយោបាយខ្មែរ ចេញសេចក្តីថ្លែងការណ៍ វាយតម្លៃខ្ពស់ចំពោះបរិយាកាសទូទៅ នៃដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ

ក្លឹបអ្នកនយោបាយខ្មែរ ចេញសេចក្តីថ្លែងការណ៍ វាយតម្លៃខ្ពស់ចំពោះបរិយាកាសទូទៅ នៃដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្លឹបអ្នកនយោបាយខ្មែរ (ក.ន.ខ) បានចេញសេចក្តីថ្លែងការណ៍ រវាយតម្លៃខ្ពស់ចំពោះបរិយាកាសទូទៅ នៃដំណើរការបោះឆ្នោតដ៏មានសារៈសំខាន់នេះ គឺបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន​   ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា ក្លឹបអ្នកនយោបាយខ្មែរ បានកត់សម្គាល់ឃើញថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានការចូលរួមយ៉ាងសកម្ម និងទូលំទូលាយពីអ្នកសង្កេតការណ៍ជាតិ ប្រមាណ៩០,០០០នាក់ មកពី១៣៥អង្គការ-សមាគម អ្នកសង្កេតការណ៍អន្តរជាតិ ប្រមាណ៦០០នាក់ មកពី៥២ស្ថាប័ន ព្រមទាំងអ្នកសារព័ត៌មានជាតិ ប្រមាណ១,៥០០នាក់។

ក្លឹបអ្នកនយោបាយខ្មែរ សូមធ្វើការវាយតម្លៃខ្ពស់ចំពោះបរិយាកាសទូទៅ នៃដំណើរការបោះឆ្នោតដ៏មានសារៈសំខាន់នេះ គឺបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព
និងមានសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ជាពិសេសវត្តមានប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត រហូតដល់ទៅជាង៨លាននាក់ ស្មើនឹងជាង៨៤ភាគរយ បានអញ្ជើញទៅបោះឆ្នោត បង្ហាញអំពីស្មារតីអនុវត្តសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ ជាម្ចាស់វាសនាប្រទេសជាតិ ក្នុងការជ្រើសរើសតំណាង និងថ្នាក់ដឹកនាំប្រទេសជាតិរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់ក្លឹបអ្នកនយោបាយខ្មែរ៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.