ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីទាំងឡាយ ដែលមិនបានបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រី អាណត្តិទី៧ មេត្តាយោគយល់ ហើយត្រូវតែមានការលះបង់ 

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីទាំងឡាយ ដែលមិនបានបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រី អាណត្តិទី៧ មេត្តាយោគយល់ ហើយត្រូវតែមានការលះបង់ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្នើដល់បណ្តារដ្ឋមន្ត្រីទាំងឡាយ ដែលមិនបានបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រី អាណត្តិថ្មី ទី៧ សូមមេត្តាយោគយល់ ហើយត្រូវមានការលះបង់ ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈសេចក្តីថ្លែងសារពិសេស ពាក់ព័ន្ធដំណើរការរៀបចំគណៈរដ្ឋមន្រ្តី អាណត្តិថ្មី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រដ្ឋមន្ត្រីដែលមិនទទួលបានតំណែងក្នុងគណៈរដ្ឋមន្ត្រី អាចនឹងត្រូវធ្វើជាសមាជិករដ្ឋសភា ព្រឹទ្ធសភា ហើយខ្លះក៏អាចត្រូវតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំស្នើដល់បងប្អូនជារដ្ឋមន្ត្រីទាំងឡាយ ដែលមិនបន្តតំណែងក្នុងគណៈរដ្ឋមន្ត្រីតទៅទៀត សុំមេត្តាយោគយល់ យើងត្រូវតែមានការលះបង់មួយ ហើយអ្នកដែលលះបង់ធំជាងគេ គឺខ្លួនខ្ញុំ បើទោះបីជាកូនរបស់ខ្ញុំបន្តវេនក៏ដោយ ក៏ប៉ុន្តែអ្នកដែលធ្លាប់មានអំណាចបញ្ជា គឺអត់មានអំណាចបញ្ជា នោះគឺជាការលះបង់ហើយ ដូច្នេះសុំឱ្យរដ្ឋមន្ត្រីនានា ដែលមិនទទួលតំណែងជារដ្ឋមន្ត្រីតទៅទៀត អង្គុយនៅក្នុងសភាជាតំណាងរាស្ត្រ ព្រោះពួកយើងចាស់ៗណាស់ហើយ មួយចំនួនទៀតក៏អាចតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល និងមួយចំនួនទៀតក៏អាចក្លាយជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខផងដែរ ដែលយើងនឹងពិនិត្យមើលនៅពេលក្រោយ ព្រោះរដ្ឋមន្ត្រីមួយចំនួន មិនចូលកាន់ការជារដ្ឋមន្ត្រីតទៅទៀតទេ យើងអាចឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ព្រោះសមាជិកព្រឹទ្ធសភារបស់យើងមានអាយុ៨០ឆ្នាំ ឬក៏គៀកនឹង៨០ឆ្នាំ ក៏ល្មមនឹងការចាកចេញផងដែរ»។

សូមជម្រាបថា បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន, គណៈរដ្ឋមន្ត្រីនៃអាណត្តិថ្មី អាណត្តិទី៧ អាចនឹងកើនឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុននេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.