ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បញ្ជាក់អំពីចំនួនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បញ្ជាក់អំពីចំនួនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បញ្ជាក់អំពីចំនួនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

 

ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ប្រាប់ ថា នៅរសៀលថ្ងៃទី២២ ខែកក្កដានេះថា អ្នកសង្កេតការណ៍ជាតិដែល គ.ជ.ប ទទួលស្គាល់ជាផ្លូវការមានចំនួន ៨៩៥៦២នាក់ មកពីអង្គការ សមាគម ចំនួន១៤៤ និងមានអ្នកសង្កេតការណ៍ចល័តចំនួន ១៥៧នាក់។ អង្គការ សមាគម ដែលដាក់អ្នកសង្កេតការណ៍ច្រើនជាងគេ គឺសហភាពសហព័ន្ធយុវជនកម្ពុជា, សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍, ខុមហ្វ្រែល។

ឯកឧត្តម សោម សូរីដា បានបន្តថា អ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស និងប្រតិភូដែលអញ្ជើញដោយ គ.ជ.ប សរុបមានចំនួន៦០៤នាក់ មកពីអង្គការ សមាគម និងប្រទេស ចំនួន៥៩ស្ថាប័ន

អគ្គលេខាធិការរង គ.ជ.ប បានបន្តទៀតថា ភ្នាក់ងារគណបក្សនយោបាយដែលដាក់ភ្នាក់ងារសង្កេតការណ៍ សរុបមានចំនួន៥៧០១២នាក់ (ទាំងភ្នាក់ងារពេញសិទ្ធិ និងបម្រុង) ក្នុងនោះភ្នាក់ងារមកពីគណបក្សប្រជាជនកម្ពុជា មានចំនួន ២៣៧៨៩នាក់ ជាភ្នាក់ងារពេញសិទ្ធិ និងភ្នាក់បម្រុងមានចំនួន ២៣៧៨៩នាក់។ គណបក្សខ្មែររួបរួមជាតិ ភ្នាក់ងារពេញសិទ្ធិចំនួន ៣៣៩៩នាក់ និងបម្រុង ៥៨នាក់, គណបក្សយុវជនកម្ពុជា មានចំនួន ១៥៣នាក់ និងបម្រុង ៧០នាក់, គណបក្សហ៊្វុនស៊ិនប៉ិច ភ្នាក់ងារពេញសិទ្ធិចំនួន ៤៨៦២នាក់ និងបម្រុង ៦៩៨នាក់, គណបក្សខ្មែរឈប់ក្រ ភ្នាក់ងារពេញសិទ្ធិចំនួន ១៧នាក់, គណបក្សឯកភាពជាតិខ្មែរ ភ្នាក់ងារពេញសិទ្ធិចំនួន ១៣៩នាក់, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ភ្នាក់ងារពេញសិទ្ធិចំនួន ៦នាក់ និងបម្រុង២នាក់, គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ ភ្នាក់ងារពេញសិទ្ធិចំនួន ១៥នាក់ និងបម្រុង ១៥នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.