ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជូនជនសង្ស័យ​ម្នាក់​ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ពាក់ព័ន្ធ​លួចម៉ូតូ​ចំនួន ២ករណី

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជូនជនសង្ស័យ​ម្នាក់​ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ពាក់ព័ន្ធ​លួចម៉ូតូ​ចំនួន ២ករណី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ កាលពីថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ​២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់​ករណីលួចម៉ូតូ​ ពីរករណីនៅក្នុងក្រុងប៉ោយប៉ែត​ អនុវត្តតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះឆាន់ សុខចាន់ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ យ៉ន ប៊ុនធឿន (ហៅខូច)​ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ វត្ថុតាងចាប់បានរួមមាន​ ១-ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S-6042 ចំនួន០១គ្រឿង(ប្រគល់ជូនម្ចាស់ដើមវិញ)។​ ២.ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង (រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ដើម) ។

លោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ ជនសង្ស័យបានធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋចំនួន២លេីក ដោយលេីកទី១​-​នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង៣០នាទី ជនសង្ស័យបានលួចម៉ូតូ​ របស់ប្រជាពលរដ្ឋម្នាក់​ នៅចំណុចផ្សារយួន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លេីកទី២ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង ៣០នាទី បានលួចម៉ូតូមួយគ្រឿងទៀត​ នៅចំណុចភូមិក្បាល ស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់​ពីឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ២លេីកពិតប្រាកដមែន។ ក្រោយលួចបានខ្លួនយកម៉ូតូទៅបញ្ចាំ​ ដេីម្បីយកលុយលេងល្បែង​ និងទិញគ្រឿងញៀនយកមកប្រេីប្រាស់​ តែមិនទាន់បានបញ្ចាំផង​ក៏ត្រូវបាន​សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។

ជនសង្ស័យ​បានសារ​ភាពទៀតថា​ កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើករួចមកហើយ ដោយពាក់ព័ន្ធករណី លួចចំនួន០២លើក និងករណី គ្រឿងញៀន ចំនួន០១លើក។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ កសាងសំណុំរឿង​បញ្ជូនជនសង្ស័យ​ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្នជន សង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២២​ ខែកក្កដា​​​ ឆ្នាំ​២០២៣​នេះ​ អនុវត្តតាមនីតិវិធី​។ ចំណែកវត្ថុតាង​ ម៉ូតូ​មួយគ្រឿង​ ត្រូវបានកម្លាំងកងរាជអាវុហត្ថ​ ប្រគល់ជូនម្ចាស់ដេីមវិញ​ ចំណែកមួយគ្រឿងទៀត​ សម្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ដើម៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.