ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលសៀវភៅថ្មីស្តីពីស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលសៀវភៅថ្មីស្តីពីស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកក្កដា បានទទួលសៀវភៅថ្មីចំនួន ១០០ច្បាប់ ដែលមានចំណងជើងថា «មរតកស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជា ក្នុងសម័យតេជោ»។

ថ្លែងនៅក្នុងពិធីទទួលសៀវភៅនោះ លោក ខៀវ កាញ្ញារីទ្ធ បានបញ្ជាក់ នេះជាកម្រងឯកសារដ៏មានសារសំខាន់ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តកីឡានៅកម្ពុជា និងក្នុងតំបន់ ហើយលោកកោតសរសើរអ្នកនិពន្ធ ដែលមានគំនិតចងក្រងព្រឹត្តិការណ៍នេះទុកសម្រាប់អនុជន។

លោក ឆាយ សុផល អ្នកចងក្រងសៀវភៅ បាននិយាយថា សៀវភៅនេះនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅសៀលថ្ងៃសុក្រ ទី២១ ខែកក្កដា ប៉ុន្តែលោកបានប្រគល់ជូនក្រសួងព័ត៌មានមុនគេនៅថ្ងៃនេះ។

សៀវភៅដែលមានទំហំ A4 កម្រាស់ជិត៦០០ទំព័របានរម្លឹកពីសាវតារនៃកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមតាំងពីដំបូងទី ព្រមទាំងពីប្រវត្តិនៃរៀបចំកីឡាខ្នាតតំបន់នៅកម្ពុជា ពីមូលហេតុដែលកម្ពុជាខកខានមិនបានចូលរួម និងមិនបានរៀបចំអស់ប្រមាណ៦៤ឆ្នាំ រហូតកម្ពុជាបានធ្វើឱ្យប្រទេសនៅក្នុងតំបន់ ក៏ដូចជាពិពភលោកមានការស្ញប់ស្ញែង នឹកស្មានមិនដល់។

លោក ឆាយ សុផល បានរម្លឹកថា ដូចប្រសាសន៍របស់ សម្តេចតេជោ លើកឡើងហើយថា «ប្រទេសកម្ពុជាតូច តែបេះដូងធំ ហើយលុយយើងអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះ យើងចាយមិនអស់ទេ ដោយបន្សល់ទុកឱ្យកូនចៅយើងជំនាន់ក្រោយៗ»។

លោក ឆាយ សុផល បន្តថា ដូចយើងទាំងអស់គ្នាបានដឹងហើយថា ការដែលកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ដ៏អសាច្ចារ្យទាំងពីរនេះបាន គឺដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ អាចរក្សាបានសុខសុវត្ថិភាពជូនអត្តពលិក និងភ្ញៀវបរទេស ព្រមទាំងមានហេដ្ឋាចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់បម្រើការប្រកួតកីឡាខ្នាតអន្តរជាតិ ដោយមិនចាញ់បណ្តាប្រទេសនៅជុំវិញពិភពលោកនោះទេ ហើយល្អលើប្រទេសជាច្រើនទៀតផង។

លោក ឆាយ សុផល បានរម្លឹកប្រសាសន៍របស់ សម្តេចតេជោ ទៀតថា កីឡារស់ក្នុងសន្តិភាព ហើយសន្តិភាពសម្រាប់ទាំងអស់គ្នា ហើយថា រាជរដ្ឋាភិបាលដែលដឹកនាំរបស់សម្តេចតេជោ ក៏ដូចជាមន្រ្តីជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា អាចថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍឱ្យកាន់តែខ្លាំង ដោយគ្មានសញ្ញាថមថយឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.