ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

អតីតអ្នកបួសខ្មែរមានសមាគមជាផ្លូវការហើយ! លោកគ្រូ សាន សុជា ជាទីប្រឹក្សាជាន់ខ្ពស់

អតីតអ្នកបួសខ្មែរមានសមាគមជាផ្លូវការហើយ! លោកគ្រូ សាន សុជា ជាទីប្រឹក្សាជាន់ខ្ពស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អតីតអ្នកបួសខ្មែរមានសមាគមជាផ្លូវការហើយ! លោកគ្រូ សាន សុជា ជាទីប្រឹក្សាជាន់ខ្ពស់

សមាគមអតីតអ្នកបួសខ្មែរ ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ដោយចុះក្នុងបញ្ជីសមាគម នៅក្រសួងមហាផ្ទៃហើយ។ នេះបើតាមប្រកាសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខាជំនួស (ជ.រដ្ឋមន្ត្ត្រី) ដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ទទួលបន្ទុកការងារអង្គការ និងសមាគម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

 

 

បើតាមប្រកាសលេខ ៣៧០២ ប្រក សមាគមអតីតអ្នកបួសខ្មែរ – Former Khmer Monk Association-FMA មានទីស្នាក់ការកណ្ដាលនៅបុរីប៉េងហួតស្ទឹងមានជ័យ ផ្ទះលេខ៤០ ផ្លូវលេខ៨ ក្រុមទី៩ ភូមិដំណាក់ធំមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រសួងបានតម្រូវឱ្យសមាគមធ្វើសកម្មភាព និងបំពេញកាតព្វកិច្ចស្របតាមច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគិតិយុត្ត និងលក្ខន្តិកៈរបស់ខ្លួន ដោយមិនមានការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយជាដើម។

ភ្លាមៗក្រោយធ្លាក់ប្រកាសនេះ សមាគមអតីតអ្នកបួសខ្មែរ តាមរយៈទំព័រហ្វេសប៊ុក បានបង្ហាញការអបអរសាទរចំពោះអតីតអ្នកបួសខ្មែរ និងថែមទាំងបានចាត់ទុកប្រកាសរបស់ក្រសួងមហាផ្ទៃថាជាការចាប់ផ្ដើមមួយប្រកបដោយក្ដីសង្ឃឹមរបស់សមាគមអតីតអ្នកបួសខ្មែរទៀតផង។

«នេះជាការចាប់ផ្ដើមរបស់ពួកយើង, យើងសង្ឃឹមថាសមាគមអតីតអ្នកបួសខ្មែរ…នឹងក្លាយជាស្ពានមួយដ៏សំខាន់សម្រាប់បងប្អូនទាំងអតីតអ្នកបួស និងអ្នកមិនធ្លាប់បួស ក្នុងការស្វែងយល់ពីគ្នា ក៏ដូចជាជួយគ្នា ក្នុងឋានៈជាមនុស្សរួមសង្គម»។ នេះជាខ្លឹមសារបង្ហោះលើហ្វេសប៊ុកផេកសមាគមអតីតអ្នកបួស។

បើតាមប្រភពដដែល សមាគមអតីតអ្នកបួសខ្មែរ មានចក្ខុវិស័យចង់ឃើញអ្នកបួសខ្មែរ មានសាមគ្គីភាពគ្នា មានលទ្ធភាពរស់នៅថ្លៃថ្នូរ និងជាគំរូល្អក្នុងសង្គម និងមានគោលបំណង ពង្រីកទំនាក់ទំនង បង្កើតការចែករំលែកចំណេះដឹង បទពិសោធ បំណិនជីវិត និងជួយគ្នាក្នុងនាមជាអ្នកធ្លាប់រស់ក្រោមដំបូលវត្តអារាម។

ក្នុងដំណើរឆ្ពោះទៅកាន់ការបង្កើតសមាគមជាផ្លូវការនេះ ក្រុមអតីតអ្នកបួស ធ្លាប់ពិគ្រោះយោបល់គ្នានៅខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០២២ រហូតឈានទៅរៀបចំសន្និបាតអតីតអ្នកបួសនៅខែមីនា ឆ្នាំ២០២៣ ដោយសម្រេចជាផ្លូវការបង្កើត សមាគមអតីតអ្នកបួសខ្មែរ (Former Khmer Monk Association-FMA)។

បច្ចុប្បន្ន កម្ពុជាមានវត្តអារាមចំនួន៥ ១៣៣វត្ត និងព្រះសង្ឃចំនួន៦៨ ៩៧៦អង្គ នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ស្ថិតិវត្ត និងព្រះសង្ឃទូទាំងប្រទេសឆ្នាំ២០២៣ ចុះហត្ថលេខាដោយលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ។

ក្នុងចំណោមវត្តអារាមចំនួន៥ ១៣៣វត្ត មាន៤ ៨៦៦វត្ត ជាគណៈមហានិកាយ ដែលមានព្រះសង្ឃចំនួន ៦៦ ៦០៩អង្គនៅទូទាំងប្រទេស។ ចំណែកគណៈធម្មយុត្តវិញ មានវត្តចំនួន ២៦៧ និងមានព្រះសង្ឃចំនួន ២ ៣៥៨អង្គនៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ឯកឧត្តមរដ្ឋមន្រ្តីធម្មការដដែល។

គួរកត់សម្គាល់ដែរថាកាលពីមួយខែមុន ថ្នាក់ដឹកនាំ ទីប្រឹក្សាជាន់ខ្ពស់ និងសមាជិក សមាគមអតីតអ្នកបួសខ្មែរ ក៏បានជួបសំណេះសំណាល និងស្វាគមន៍លោកគ្រូ សាន សុជា អធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់សមាគមអតីតអ្នកបួសខ្មែរផងដែរ បន្ទាប់ពីលោកគ្រូលាចាកសិក្ខាបទ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.