ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោកបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះពិនិត្យ និងរំដោះទឹកដែលស្ទះដោយសារទឹកភ្លៀងជូនប្រជាពលរដ្ឋ នៅភូមិកែប សង្កាត់កែប

លោកបណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះពិនិត្យ និងរំដោះទឹកដែលស្ទះដោយសារទឹកភ្លៀងជូនប្រជាពលរដ្ឋ នៅភូមិកែប សង្កាត់កែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កែប)៖ កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត សោម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប បានអញ្ជើញចុះពិនិត្យ និង រំដោះទឹកដែលស្ទះដោយសារទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិកែប សង្កាត់កែប ក្រុងកែប។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលអាកាសធាតុ ដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យតំបន់មួយចំនួនរងការជន់លិច ហើយធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ពលរដ្ឋផងដែរ។ សម្រាប់ប្រជាពលរដ្ឋនៅសង្កាត់កែប ជាប់មាត់សមុទ្រ ក៏ទទួលរងឥទ្ធិពលផងដែរ ដោយលំនៅដ្ឋានខ្លះត្រូវបានទឹកជន់លិច តែមិនទាន់ធ្ងន់ធ្ងរនោះឡើយ។

ប្រឈមនឹងបញ្ហានេះ លោកបណ្ឌិត សោម ពិសិដ្ឋ ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកែប បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋទាំងនោះ និងត្រៀមជួយអន្តរាគមន៍ករណីរងគ្រោះកាន់តែខ្លាំង។
ជាមួយគ្នានេះ ​លោកបណ្ឌិត សោម ពិសិដ្ឋ បានណែនាំឲ្យមន្រ្តី និងអាជ្ញាធរមូលដ្ឋាន​ ត្រូវតាមដានជាប់ជាប្រចាំចំពោះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាអាកាសធាតុ ហើយត្រូវជូនព័ត៌មានភ្លាមៗដល់លោក ដើម្បីមានវិធានការដោះស្រាយជូន។

នៅក្នុងឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានណែនាំប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាព ជាពិសេសមើលថែកូនចៅតូចៗ ឲ្យបានល្អខ្លាចក្រែងរងគ្រោះដោយសារជំំនន់ទឹកទាំងនេះ។ ជាចុងក្រោយ លោកបណ្ឌិត សោម ពិសិដ្ឋ បានប្រាប់ឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត ដើម្បីឲ្យសង្គមជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍកាន់តែខ្លំាំងថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.