ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ចុះមូលដ្ឋានស្រុករវៀង ចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនពលរដ្ឋ

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ចុះមូលដ្ឋានស្រុករវៀង ចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក ពឹង ទ្រីដា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុករវៀង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមទម ឃុំរីករាយ ឃុំរបៀប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅតាមភូមិមួយចំនួន នៃឃុំរមទម ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោត ឱ្យត្រឹមត្រូវក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ លោក ពឹង ទ្រីដា បានថ្លែងថា ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត​មួយសន្លឹកជាការគាំទ្រ គណបក្សប្រជាជនកម្ពុជាមួយសំឡេង ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានអំពាវនាវឱ្យសមាជិកគណបក្សអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ជាពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមាន​លេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។

លោកក៏បានក្រើនរំលឹកដល់សមាជិកគណបក្សឱ្យត្រៀម​ឯកសារបម្រើឱ្យការបោះឆ្នោត ពោលគឺអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរឱ្យបានរួចរាល់។ ប្រសិនបើមានការបាត់បង់ ឬខូចខាត ត្រូវទាក់ទងទៅកាន់មេភូមិ​នៅក្នុងមូលដ្ឋាន​របស់ខ្លួន ដើម្បីសម្របសម្រួលធ្វើឯកសារ បញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីអាចបោះឆ្នោតបាន។

ជាមួយគ្នានេះលោក ពឹង ទ្រីដា ក៏បានថ្លែងជម្រាបដល់សមាជិក​គណបក្សទាំងអស់ ឱ្យបានយល់ដឹង ពីសេចក្តីប្រកាសព័ត៌មានថ្មី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមកុំឱ្យលង់ជឿ ចាញ់បោកទង្វើទុច្ចរិត​របស់បុគ្គលទាំងឡាយណា ដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ឬធ្វើឱ្យមានការភាន់ច្រឡំ​នាំឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោត ដែលជាទង្វើមានចេតនាបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ បំពានសិទ្ធិប្រជាពលរដ្ឋ និងជាបទល្មើសព្រហ្មទណ្ឌ។

ជាមួយនឹងសកម្មភាពក្រុមការងារចុះសំណេះសំណាលតាមខ្នងផ្ទះជាមួយប្រជាពលរដ្ឋ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ លោក ពឹង ទ្រីដា ថ្លែងថាប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងគូសសន្លឹកឆ្នោត បានត្រឹមត្រូវល្អ ព្រមទាំងបានប្តេជ្ញាទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាខាងមុខគ្រប់ៗគ្នា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ​លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕ ដោយ លោក លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.