ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តម ខូយ រីដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដោយផ្តោតសំខាន់លើការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃការបោះឆ្នោត

ឯកឧត្តម ខូយ រីដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដោយផ្តោតសំខាន់លើការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃការបោះឆ្នោត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍​សាត់​៖ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដា នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយផ្តោតសំខាន់លើការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

បន្ទាប់ពីគណៈកម្មការខេត្ត រៀបចំការបោះឆ្នោត បានរាយការណ៍អំពីស្ថានភាពយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីរាយការណ៍ របស់មន្ទីរអង្គភាពនានា ពាក់ព័ន្ធនឹង ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសសភាពការណ៍សន្តិសុខ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងបញ្ហាប្រឈម របស់រដ្ឋបាលក្រុងស្រុករួចមក ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានលើកឡើងថា ដើម្បីធានាឱ្យដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពល្អ គ្មានការភ័យខ្លាចនោះ សូមឲ្យកម្លាំងរក្សាការពារការិយាល៏យបោះឆ្នោតទាំងអស់ ត្រូវពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងសីលធម៌ត្រឹមត្រូវ និងម៉ឺងម៉ាត់ច្បាស់លាស់។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ចំពោះមន្ទីរអង្គភាពមួយចំនួន ដូចជា៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរៀបចំបង្កើត និងបណ្តុះបណ្តាលជំនាញសិល្បៈក្នុងខេត្តឡើងវិញ ឱ្យសាសសមនឹងយុគ្គសម័យទំនើប។ ជាមួយគ្នានោះ មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយអន្តរមន្ទីរ ក្នុងការគ្រប់គ្រងរមណីដ្ឋាននានានៅក្នុងខេត្ត ឲ្យបានច្បាស់លាស់ ជាក់ស្តែងដូចជារមណីដ្ឋានទឹកធ្លាក់ច្រកល្អៀងជាដើម។ ចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវរួមសហការជាមួយរដ្ឋបាលក្រុង និងមន្ត្រីសាលាខេត្ត ក្នុងការរៀបចំសម្របសម្រួល សម្រាប់ទទួលបងប្អូនកម្មករ កម្មការនីមកពីរាជធានី និងតាមបណ្តាខេត្ត ក្នុងឱកាសមកចូលបោះឆ្នោតនាពេលខាងមុខ។

ឯកឧត្តម ខូយ រីដា បានបន្តថា គោលដៅខាងមុខសូមឲ្យអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត អំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជម្រុញការផ្តល់សេវាសាធារណៈ ឱ្យបានរហ័សទាន់ចិត្ត និងមានតម្លាភាព ដល់ប្រជាពលរដ្ឋ។ ត្រូវចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យដូចភ្លៀងរលឹម ទាំងវិស័យជលផលនិងព្រៃឈើ និងត្រូវពង្រឹង ក្នុងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គ្រប់ស្រុកក្រុង ត្រូវត្រៀមដីសម្រាប់សាងសង់មណ្ឌលសុខភាព និងមន្ទីរពេទ្យ ហើយមន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវរៀបចំឲ្យមានសាលាមតេ្តយ្យសហគមន៍ឡើងវិញ ដើម្បីកសាងធនធានមនុស្សសម្រាប់បន្តវេន។

ជាទីបញ្ចប់ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញទៅដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរធនធានទឹកខេត្ត ត្រូវត្រៀមលក្ខណៈប្រកបដោយភាពឈ្លាសវៃ បួករួមទាំងមធ្យោបាយ សម្រាប់ជួយអន្តរាគមន៍ ដល់ដល់ដំណាំកសិកម្ម របស់ប្រជាកសិករ នៅពេលជួបគ្រោះរាំងស្ងួត និងទឹកជំនន់ នាពេលខាងមុខ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.