ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឧត្តមសេនីយ៍ឯក លឹម តុងហួត ជួបសំណេះសំណាលជាមួយជនរងគ្រោះ ដោយសារគ្រឿងញៀននៅមជ្ឈមណ្ឌល កែ ស៊ីនួន បាត់ដំបង

ឧត្តមសេនីយ៍ឯក លឹម តុងហួត ជួបសំណេះសំណាលជាមួយជនរងគ្រោះ ដោយសារគ្រឿងញៀននៅមជ្ឈមណ្ឌល កែ ស៊ីនួន បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តបាត់ដំបង និងទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើទស្សនកិច្ច និងសំណេះសំណាលជាមួយជនរងគ្រោះកំពុងសម្រាកព្យាបាលស្តារនីតិសម្បទាផ្តាច់ភាពញៀន និងទទួលការបណ្តុះបណ្តាលចំណេះជំនាញ នៅមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បាត់ដំបង ដែលមានទីតាំងនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោក កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌល បានថ្លែងទៅកាន់ជនរងគ្រោះថា ជនរងគ្រោះដោយសារធាតុញៀនទាំងអស់ទទួលបានការព្យាបាល ស្តារនីតិសម្បទាប្រកបដោយប្រសិទ្ធភាព និងទទួលបានការបណ្តុះបណ្តាលចំណេះជំនាញមាន៖ ជាងអគ្គិសនី ម៉ាស៊ីនត្រជាក់ ពេទ្យសត្វ សំណង់ស៊ីវិល កសិកម្មចិញ្ចឹមសត្វ និងកែឆ្នៃម្ហូបអាហារ ក្រោមកិច្ចសហការផ្តល់ការបង្រៀន ពីគ្រូមកពីក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាលដើម្បីពួកគេមានទុនអាចប្រកបរបរចិញ្ចឹមជិវិតបានពេលពួកគាត់ត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារនិងសហគមន៍វិញ។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងដោយកោតសសើរដល់ប្រធាន បុគ្គលិក ទាំងអស់ដែលបានរៀបចំ មជ្ឈមណ្ឌលមានបរិស្ថានល្អ ឈរលើស្មារតីរួមតែមួយអត់ធ្មត់ជួយសង្រ្គោះជនរងគ្រោះដោយសារគ្រឿងញៀនប្រកបដោយការទទួលខុសត្រូវ និងអរគុណដល់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដែលបានផ្តល់កិច្ចគាំទ្រសហការ ជួយពង្រឹងប្រសិទ្ធភាពគុណភាពការផ្តល់សេវាដល់ជនរងគ្រោះ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តដោយសំណូមពរដល់ជនរងគ្រោះទាំងអស់ ឲ្យចេះស្រឡាញ់រាប់អានគ្នា ជួយគ្នា ថែរក្សាសុខភាព ខិតខំប្រឹងប្រែងរៀនសូត្រទទួលបានជំនាញពិតប្រាកដ កែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋមានគុណភាពសម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.