ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បន្តជួបជាមួយសមាជិកបក្សនៅសង្កាត់ចំនួន៤ ក្នុងក្រុងបាត់ដំបង នៃយុទ្ធនាការឃោសនាបោះឆ្នោត

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បន្តជួបជាមួយសមាជិកបក្សនៅសង្កាត់ចំនួន៤ ក្នុងក្រុងបាត់ដំបង នៃយុទ្ធនាការឃោសនាបោះឆ្នោត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បាត់ដំបង)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន​ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបជាមួយសមាជិក សមាជិកាបក្ស៤សង្កាត់ ក្នុងក្រុងបាត់ដំបង គឺសង្កាត់ព្រែកព្រះស្ដេច, សង្កាត់រតនៈ, សង្កាត់ស្លាកែត និងសង្កាត់ក្តុងដូនទាវ ក្នុងចំណោមសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាល៧ ឆ្នាំ២០២៣នេះ នៅទីតាំងផ្សេងគ្នា។

ឆ្លៀតក្នុងឱកាសនោះ លោកបានអំពាវនាវសមាជិកសមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈមានអត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធ សម្រាប់អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ បានគ្រប់ៗគ្នា។

លោកបានអំពាវនាវដល់សមាជិកសមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ថា សូមបងប្អូននាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសអាណត្តិទី៧ និងអាណត្តិ ក្រោយៗ បន្តទៀត ឆ្ពោះទៅរកការកសាងអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើនកាន់តែខ្លាំងបន្ថែមទៀតជូនប្រជាជនកម្ពុជា រស់នៅបានសុខសាន្ត ក្រោមដំបូលសន្តិភាពធ្វើឲ្យប្រទេស មានភាពល្បីល្បាញ ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទាំងនៅ
ក្នុងតំបន់និងក្នុងពិភពលោកតទៅ ព្រមទាំងប្រឆាំងមិនឲ្យមានសង្រ្គាមកើតឡើងជាថ្មីឡើងវិញជាដាច់ខាត។

នៅយុទ្ធនាការឃោសនាបោះឆ្នោតនេះដែរ ថ្នាក់ដឹកនាំបក្ស ក៏បានបង្ហាត់ បង្ហាញ បង្រៀន ពីរបៀបគូសលើសន្លឹកឆ្នោតគំរូដើម្បីឲ្យបងប្អូនចេះគូសបានត្រឹមត្រូវយកជាផ្លូវការបាន ចៀសវាងគូសខុសធ្វើឲ្យសន្លឹកឆ្នោត យើងមិនអាចយកជាការបានធ្វើឲ្យខូចសន្លឹកឆ្នោតខុសមិនបានការ ព្រោះសន្លឹកឆ្នោតបងប្អូនម្នាក់ៗមានតម្លៃនិងសំខាន់ណាស់សម្រាប់ការបោះឆ្នោតនេះ ដែលជាការសម្រេចជោគវាសនាប្រទេសជាតិយើងតទៅមាន អនាគតល្អប្រសើរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.