ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនយុវជនជំនាន់ក្រោយឲ្យយល់អំពីតម្លៃ នៃការជ្រើសរើសមេដឹកនាំ, រើសមេដឹកនាំត្រូវ ស្រុកមានសន្ដិភាព បើខុសធ្លាក់ចូលភ្លើងសង្គ្រាមវិញ (Video inside)

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារជូនយុវជនជំនាន់ក្រោយឲ្យយល់អំពីតម្លៃ នៃការជ្រើសរើសមេដឹកនាំ, រើសមេដឹកនាំត្រូវ ស្រុកមានសន្ដិភាព បើខុសធ្លាក់ចូលភ្លើងសង្គ្រាមវិញ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលធ្លាប់ឆ្លងកាត់សមរភូមិសង្គ្រាមកាលពីអតីតកាល បានផ្ញើសារមួយចំនួនជូនជនរួមជាតិ ពិសេសយុវជនជំនាន់ក្រោយ ឲ្យយល់ច្បាស់អំពីតម្លៃនៃការជ្រើសរើសមេដឹកនាំប្រទេស បើកាលណាជ្រើសរើសត្រូវ ប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍ ផ្ទុយទៅវិញប្រសិនបើរើសមេដឹកនាំខុស ប្រទេសជាតិនឹងធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមវិញជាក់ជាមិនខាន។

នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈវីដេអូខ្លីមួយដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គមនោះ បានរំលឹកដល់យុវជនជំនាន់ក្រោយ នូវរឿងរ៉ាវពីរដែលប្រជាជនកម្ពុជាធ្លាប់បានហែលឆ្លងកាត់ សូម្បីតែរូបលោកក៏ត្រូវបានក្លាយជាក្មេងកំព្រាដោយសារសង្គ្រាម ក្នុងនោះ ទី១៖ កុំភ្លេចឲ្យសោះថា កម្ពុជាមានរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាត់សម្លាប់ជនរួមឈាម និងទី២៖ សន្ដិភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ គឺដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ សៅ សុខា បានពន្យល់ទៀតថា របបប្រល័យពូជសាសន៍ ដែលបានផុតរលត់ទៅមិនមែនដោយសារពលរដ្ឋកម្ពុជា ដុតធូបបន់ព្រះ សំពះទេវតាទេ បើគ្មានការធ្វើពលិកម្មដោយឈាម ឆ្អឹងរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជាស្នេហាជាតិទេ ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបាននោះទេ ម្ល៉េះរបបដ៏ខ្មៅងងឹតនេះមិនអាចរលាយសាបសូន្យបានឡើយ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា សម្រាប់សន្តិភាព ដែលមានសព្វថ្ងៃនេះ គឺជាសន្តិភាពដែលបានមកដោយនយោបាយឈ្នះឈ្នះ គឺជាគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ព្រោះសម្ដេចបានមើលឃើញយ៉ាងច្បាស់ថាខ្មែរ ដែលកាន់កាំភ្លើងបាញ់គ្នាសម្លាប់គ្នានេះ សុទ្ធតែជាជនរងគ្រោះ ហើយរឿងទាំងអស់ គឺវាកើតឡើងចេញពីអ្នកនយោបាយ បើបញ្ចប់បានពួកអ្នកនយោបាយជ្រុលនិយម នយោបាយល្ងង់ នយោបាយស៊ីឈ្នួលបម្រើឲ្យបរទេស ពលរដ្ឋខ្មែរពិតជាបានសុខ។

សរុបមកវិញ នាយឧត្តមសេនីយ៍ សៅ សុខា ចង់ឲ្យយុវជនជំនាន់ក្រោយបានយល់ច្បាស់ថា «ការជ្រើសរើសយកអ្នកដឹកនាំជារឿងដែលសំខាន់បំផុត»៕

សូមស្ដាប់ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សៅ សុខា៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.