ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

លោក ងួន រតនៈ៖ គណបក្សប្រជាជនកម្ពុជា ជាអ្នកផ្ដល់សិទ្ធិសេរីភាព ទំនុកចិត្តដល់ប្រជាជន និងសូមបោះឆ្នោតជូនគណបក្សប្រជាជន នៅថ្ងៃទី២៣ ខែកក្កដាឱ្យបានគ្រប់ៗគ្នា

លោក ងួន រតនៈ៖ គណបក្សប្រជាជនកម្ពុជា ជាអ្នកផ្ដល់សិទ្ធិសេរីភាព ទំនុកចិត្តដល់ប្រជាជន និងសូមបោះឆ្នោតជូនគណបក្សប្រជាជន នៅថ្ងៃទី២៣ ខែកក្កដាឱ្យបានគ្រប់ៗគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានថ្លែងថា បក្សប្រជាជនកម្ពុជា ជាអ្នកផ្ដល់សិទ្ធិសេរីភាព ភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាជន ទូទាំងប្រទេស ដូចនេះសូមប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

លោក ងួន រតនៈ បានថ្លែងបែបនេះនៅក្នុងពេលដែលលោក និងក្រុមការងារចុះជួបអាជីវករផ្សារកំពង់ធំ ដើម្បីឃោសនារកសឡេងឆ្នោតនៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣។

លោកបានសម្ដែងនូវក្តីនឹករឭកជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកមានជំនឿជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជន នៅចំពោះមុខនេះរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈក្នុងការជំរុញអនុវត្ត នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការដាក់ចេញគោលនយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបបិយវត្ថុ និងការដាក់ចេញវិធានការអន្តរាគមន៍នានាបន្ថែម តាមការចាំបាច់ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញជាពិសេសបង្កើតការងារជូនប្រជាជនផ្តល់លទ្ធភាពឱ្យគ្រួសារទទួលបានប្រាក់ចំណូលកើនឡើង បន្តលើកកម្ពស់ប្រព័ន្ធអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងគុណភាពនៃការរស់នៅព្រមទាំងបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំទ្រសង្គមឱ្យកាន់តែរឹងមាំ និងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាពសំដៅ ធានាឱ្យកម្ពជាបន្តដំណើរលើមាគ៌ាអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយវិបុលភាពសមធម៌ បរិយាបន្ននិងចីរភាព។

លោក ងួន រតនៈ បានផ្សព្វផ្សាយនៅស្នាដៃធំៗជាច្រើនទៀតដែលជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកសាងកន្លងមកឱ្យសមាជិកសមាជិកាបានយល់កាន់តែច្បាស់ នៅស្នាដៃជាប្រវត្តិសាស្ត្រ និងសមិទ្ធផលធំៗ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជា។

លោក ងួន រតនៈ បានផ្តាំផ្ញើដល់ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាបាននូវសុខសន្តិភាព និងកសាងហេដ្ឋារចនាសម្ព័ន្ធ។

លោកបានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែ កក្តដា ឆ្នាំ២០២៣នេះឱ្យគ្រប់គ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.