ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ក្រោយមានការផ្ទុះអាវុធបង្កអសន្តិសុខកម្លាំងជំនាញស្រាវជ្រាវចាប់បានជនជាតិថៃប្រុស.ស្រីចំនួន៧នាក់និងដកហូតអាវុធខ្លី២ដើមនិងជួញដូរសារធាតុញៀនចំនួន១៦ប្រភេទនៅក្រុងប៉ោយប៉ែត!!!

ក្រោយមានការផ្ទុះអាវុធបង្កអសន្តិសុខកម្លាំងជំនាញស្រាវជ្រាវចាប់បានជនជាតិថៃប្រុស.ស្រីចំនួន៧នាក់និងដកហូតអាវុធខ្លី២ដើមនិងជួញដូរសារធាតុញៀនចំនួន១៦ប្រភេទនៅក្រុងប៉ោយប៉ែត!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបន្ទាយមានជ័យ៖ក្រោយមានការផ្ទុះអាវុធបង្កអសន្តិសុខកម្លាំងជំនាញស្រាវជ្រាវចាប់បានជនជាតិថៃប្រុស.ស្រីចំនួន៧នាក់និងដកហូតអាវុធខ្លី២ដើមនិងជួញដូរសារធាតុញៀនចំនួន១៦ប្រភេទត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យដែលជាជននជាតិថៃចំនួន៧នាក់មាន១.ឈ្មោះ គីតធីជុង ស៊ុមប៊ុត ភេទប្រុសអាយុ២៣ឆ្នាំ ២.ឈ្មោះ ស៊ីណាគីត សុងវិផុន ភេទប្រុសអាយុ២៦ឆ្នាំ ៣.ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រាថុលណាកុល ភេទប្រុសអាយុ២៧ឆ្នាំ ៤.ឈ្មោះ ចាន់ឆន សុធិផាប៉ា ភេទប្រុសអាយុ២៣ឆ្នាំ ៥.ឈ្មោះ ភិរ៉ាផាត សៀកសាត ភេទប្រុសអាយុ២០ឆ្នាំ ៦.ឈ្មោះ ឌិឆា គីតសំផាន់ ភេទប្រុសអាយុ៣០ឆ្នាំ ៧.ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រីអាយុ២៧ឆ្នាំជនជាតិទាំងនេះស្នាក់នៅក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣នៅវេលាម៉ោង១១ថ្ងៃត្រង់នៅចំណុចភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែតមានករណីផ្ទុះអាវុធហើយជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណា ព្រៈរាជអាជ្ញាសាលាដំពូងខេត្តបន្ទាយមានជ័យហើយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានសហការជាមួយកម្លាំងនគរបាលអថិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានចុះបង្ក្រាបឃាត់ខ្លួនជាតិថៃបានចំនួន៧នាក់ស្រី១នាក់និងរឹបអូសដកហូតវត្ថុតាងគ្រឿងញៀននិងសាធាតុញៀនមានចំនួន១៦ប្រភេទមាន១.ថ្នាំញៀនប្រភេទគ្រាប់ចតុកោណកែងចំនួន១៣គ្រាប់ ២.ថ្នាំគ្រាប់ចតុកោណកែង៨គ្រាប់ ៣.ថ្នាំគ្រាប់ ពណ៌ស្វាយអក្ស(RR)ចំនួន២០គ្រាប់ ៤.ថ្នាំគ្រាប់ពណ៌ទឹកដោះគោ(DIOR)ចំនួន៤៩គ្រាប់ ៥.ថ្នាំគ្រាប់ពណ៌បៃតងអក្ស(FRIMIN5)ចំនួន៥បន្ទៈ ៦.ថ្នាំគ្រាប់ពណ៌ក្រហម(FRIMIN5)ចំនួន១៥បន្ទៈ ៧.ថ្នាំញៀនក្រាមពណ៌សថ្លា៣ថងស្មើ៣.៨២ក្រាម ៨.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៥គ្រឿង ៩.គ្រឿងញៀនប្រភេទម្ស៉ៅហ្មតសថ្លាចំនួន២៥ថងតូចស្មើ១២៣,៣១ក្រាម ១០.ថ្នាំគ្រាប់ពណ៌ការ៉ុតអក្ស(WY)ចំនួន៤៤០គ្រាប់ ១១.ថ្នាំគ្រាប់ពណ៌ក្រហម(WY)ចំនួន៥០គ្រាប់ស្មើ៤.៥០ក្រាម ១២.អាវុធខ្លី២ដើមមាន២បង់២២គ្រាប់ ១៣.សៀវភៅប៉ាស្ព័រ៤ក្បាល ១៤.អត្តសញ្ញាណប័ណ្ណថៃ៣សន្លឹក ១៥.ដបទឹកថ្នាំអក្ស(ALLERGIN)ចំនួន២៥ដប ១៦.ទូរស័ព្ទដៃ១គ្រឿង។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា៖នៅពេលចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន៧នាក់ស្រី១នាក់និងវត្ថុតាងគ្រឿងញៀនសាធាតុញៀនចំនួន១៦ប្រភេទគឺមានករណីផ្ទុះអាវុធហើយកម្លាំងស្រាវជ្រាវនិងបង្ក្រាបកាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ហើយត្រូវបាននាំយកសាកសួរតាមចម្លើតសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.