ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ពេលលឺពាក្យ «សន្ដិភាព» អ្នកខ្លះចំអកឡកឡើយ ដល់ពេលបាត់បង់ទើបស្ដាយ តើសន្ដិភាពមានតម្លៃយ៉ាងណា?

ពេលលឺពាក្យ «សន្ដិភាព» អ្នកខ្លះចំអកឡកឡើយ ដល់ពេលបាត់បង់ទើបស្ដាយ តើសន្ដិភាពមានតម្លៃយ៉ាងណា?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

រយៈពេលជាង២ ទស្សវត្សរ៍ហើយ​ ដែលកម្ពុជាលែងលឺស្នូរគ្រាប់កាំភ្លើងប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរ ក្នុងប្រវត្តិសាស្ត្រ​ជាង​៥០០ ឆ្នាំ ដែលប្រទេសដ៏កំសត់មួយនេះ​ចាប់ផ្ដើមមានឯកភាព​ទឹកដីជាលើកដំបូង។ ក្រោយពីប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ ការអភិវឌ្ឍ គ្រប់វិស័យ​បានចាប់ផ្ដើមរីកចម្រើនមានកំណើនលឿនយ៉ាងឆាប់រហ័ស។

លទ្ធផលបច្ចុប្បន្ននេះ គឺជាបំណងប្រាថ្នា​របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប​ និងជាអ្វីដែលមេដឹកនាំកម្ពុជា​ចង់បាន និងកំពុងព្យាយាមការពារ​ស្នាមញញឹមដែលចេញពីតម្លៃសន្តិភាពសម្រាប់ប្រជាជាតិ។ សន្តិភាព មានសារៈសំខាន់សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។

ប្រទេសជាតិមួយមានឱកាសអភិវឌ្ឍ​ពេញលេញបានលុះត្រាប្រទេសជាតិ​នោះមាន​សុខសន្តិភាព។ កត្តាសុខសន្តិភាពជាកត្តាចម្បងបំផុតក្នុង​ការមានឱកាសសម្រាប់​ធ្វើការ​អភិវឌ្ឍ​រាល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​លើកឡើងម្ដងហើយម្ដងទៀត ​ទទូចឱ្យរក្សា សន្ដិភាព​ឱ្យបាន ដើម្បីធានាដល់ការអភិវឌ្ឍ។ នៅពេលនិយាយពីការអភិវឌ្ឍ គេត្រូវនិយាយដល់​សន្តិភាព ដើម្បីនាំមកនូវស្ថិរភា​ពនយោបាយ និងជាពេលដែលមេដឹកនាំប្រទេសនិមួយៗអាច​រៀបចំច្បាប់ និងគោលនយោបាយនានា ដើម្បីទាក់ទាញអ្នកវិនិយោគទុនអន្តរជាតិ មកវិនិយោគនៅ​ប្រទេសរបស់ខ្លួន។ បើប្រទេសមួយគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ។ នេះជាកត្តា​សត្យានុម័ត។

​លោក ខឹម ប៉ោទាង មេឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងថា ដោយសារ​មានសន្តិភាពនេះ ហើយ​ទើបយើងអាចធ្វើអ្វីៗ​បានគ្រប់យ៉ាង ​បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើ​អ្វីបានទេ ​នេះជាមោទនភាពខ្ពស់សម្រាប់ថ្នាក់ដឹកនាំ ជាពិសេសក្រោម​ការដឹកនាំ​របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បញ្ជាក់ថា មានសន្តិភាព ប្រជាពលរដ្ឋរស់នៅ​ប្រកប​ដោយសេចក្តី​សុខសប្បាយ និងមានពេលវេលាក្នុង​ការប្រកបមុខ​របរផ្សេងៗសម្រាប់​សេដ្ឋកិច្ចគ្រួ​សារ​របស់ខ្លួន។

​លោកតា យី ឃន់ បានរំលឹកថា ​បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ​ដឹកនាំការតស៊ូរំដោះប្រទេស​ចេញពីរបប ប៉ុល ពត ​ហើយក្រោយមកទៀត គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍប្រទេស រីកចម្រើនគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងសេដ្ឋកិច្ចគ្រួសារ​ក្នុងមូលដ្ឋានជាដើម ខណៈសង្គ្រាមបានផុតរលត់ទៅ។ លោកជំរុញឱ្យប្រជា​ពលរដ្ឋការពារសន្តិភាព ដើម្បីបញ្ចៀស​សង្គ្រាម។

លោកស្រី ម៉ីសន សុធារី អ្នកនិពន្ធនៅកម្ពុជា មានប្រសាសន៍ថា៖ «របស់មួយ​បើយើងនៅមានវាយើងអត់ឱ្យតម្លៃទេ​ នៅពេលដែលយើងបាត់វាយើងចាប់ផ្ដើមស្ដាយ។ អ្នកដែលគេតម្កល់សន្ដិភាពជាធំ ពីព្រោះគេឆ្លងកាត់សង្គ្រាម សង្គ្រាម​បានធ្វើឱ្យយើងបាត់បង់ទាំងដួងព្រលឹង វប្បធម៌ សិល្បៈគ្រប់យ៉ាង»។

​វេទិការសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៩ ប៉ានស្មានថា ពិភពលោកខាតបង់ទឹកប្រាក់ ១៤ ទ្រីលាន ​ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ​ដោយសារអំពើហិង្សា ដែលមានអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាក្នុង​សហគមន៍ ​អំពើហិង្សាឆ្លងកាត់តំបន់ ​អំពើហិង្សាក្នុងពិភពលោក។

នៅឆ្នាំ ២០២២ អង្គការសហប្រជាជាតិ (​UN) បានវាយតម្លៃថា រឿងដែលបារម្ភគឺពិភពលោក​កំពុងតែបាត់បង់សន្តិភាព ខណៈមនុស្ស ២ ពាន់លាននាក់ ក្នុងចំណោម ៨ ពាន់លាននាក់ កំពុងរស់នៅក្នុងសង្គ្រាម។ សង្គ្រាមប្រឆាំងទៅនឹងអំពើហិង្សា ការមិនគោរពច្បាប់ និងអ្នកបំពាន​ដោយអ្នកមានអំណាចទៅលើអ្នកគ្មានអំណាច។

សម្រាប់នៅកម្ពុជា ផ្អែកលើមូលដ្ឋាននៃសុខសន្តិភាព ស្ថិរភាពនយោបាយ មូលដ្ឋានច្បាប់ដ៏ល្អប្រសើរ និងបរិយាកាសវិនិយោគល្អប្រសើរនេះហើយ ទើបវិនិយោគិនបរទេសបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលជាការចាក់បញ្ចូលនូវមូលធន ចូលសេដ្ឋកិច្ចកម្ពុជាចាប់តាំងពីដើមទសវត្សរ៍ទី៩០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.