ឯកឧត្តម ហ៊ុន ម៉ានី : សូមសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ
ឯកឧត្តម ហ៊ុន ម៉ានី សូមឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វេសប្រហែសណាមួយដែលបណ្តាលឲ្យសន្លឹកឆ្នោតរបស់យើងមិនអាចយកជាការបាន ឬជាសន្លឹកឆ្នោតដែលមិនបានការ។ ការថ្លែងនេះ ក្នុង
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។
ជុំវិញការងារនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមអំពាវនាវសូមឲ្យក្រុមការងារចុះជួយតាមមូលដ្ឋាននានា សូមបន្ថែមការយកចិត្តទុកដាក់ លើការងារនេះជាមួយប្រជាពលរដ្ឋតាមគោលដៅ និងតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត។ ហើយក៏ឆ្លៀតយកឱកាសនេះ សូមរំឭកបន្ថែមផងដែរថា ឯកសារដែលបងប្អូនអាចភ្ជាប់យកទៅបោះឆ្នោតបានមានតែ ២គត់គឺ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ (ឯ.អ.) ឯកសារបញ្ជាក់អត្តសញ្ញាណ។
សម្គាល់៖ ប័ណ្ណព័ត៌មានមិនអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតបាននោះទេ។




