ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

អភិបាលខេត្តកំពត ផ្តាំពលរដ្ឋកុំរំលោភយកដីរបស់រដ្ឋខុសច្បាប់ ប្រសិនបើរកឃើញថាមានការរំលោភនោះ នឹងរឹបអូសយកដីមកវិញ ហើយមានចំណាត់ការចំពោះជនល្មើសទៅតាមផ្លូវច្បាប់

អភិបាលខេត្តកំពត ផ្តាំពលរដ្ឋកុំរំលោភយកដីរបស់រដ្ឋខុសច្បាប់ ប្រសិនបើរកឃើញថាមានការរំលោភនោះ នឹងរឹបអូសយកដីមកវិញ ហើយមានចំណាត់ការចំពោះជនល្មើសទៅតាមផ្លូវច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវប្រជាពលរដ្ឋកុំរំលោភយកដីរបស់រដ្ឋដោយខុសច្បាប់ ទោះជាដីចំណីព្រែក បឹង ប្រឡាយ ឬទីតាំងដីសាធារណៈរបស់រដ្ឋ ប្រសិនបើរកឃើញថា មានការរំលោភនោះ នឹងរឹបអូសយកដីមកវិញ ហើយនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលល្មើសច្បាប់។

លោកបណ្ឌិត បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងវេទិការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងស្រុកអង្គរជ័យ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។

លោក ម៉ៅ ធនិន បានបន្តថា សព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់បានយល់ច្បាស់អំពីច្បាប់ ហើយបានបំពានយកដីសាធារណៈរបស់រដ្ឋ ដោយខុសច្បាប់ ដូច្នេះប្រសិនបើបងប្អូន បានរំលោភយកហើយនោះ សូមប្រគល់ជូនរដ្ឋវិញ។

ម្យ៉ាងទៀតអ្នកដែលពាក់ព័ន្ធនឹងការរំលោភយកដីសាធារណៈរបស់រដ្ឋ ហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាសាធារណៈ ប៉ះពាល់ជាមួយតម្រូវការ ក៏ដូចជាការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបំពានទៅលើផ្លូវច្បាប់ ក៏សុំយកដីទាំងនោះមកវិញទាំងអស់ដែរ។ មិនអាចឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋរបស់យើង បំពានទៅលើច្បាប់នោះទេ ព្រោះប្រជាពលរដ្ឋទាំងអស់គឺរស់នៅស្ថិតក្រោមច្បាប់ទាំងអស់ ហើយយើងក៏ត្រូវតែចូលរួមគោរព ច្បាប់ទាំងអស់គ្នា។

លោកអភិបាលខេត្ត ក៏បានលើកបញ្ចាក់ដែរថា រាល់បញ្ហាទំនាស់នៅក្នុងខេត្តកំពត រហូតមកដល់សព្វថ្ងៃនេះ មានការថយចុះគួរឱ្យកត់សម្គាល់ ក្រោយពីមានការចុះដោះស្រាយនៅតាមបណ្តាក្រុង-ស្រុក ស្ទើទាំងអស់ក្នុងខេត្ត ដែលគិតចាប់ពីពេលដោះស្រាយមកគឺមានចំនួនជាង ២ពាន់ករណីមកហើយ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវចុះពិនិត្យឱ្យបានញឹកញ៉ាប់ និងច្បាស់លាស់បំផុត នៅពេលដែលប្រជាពលរដ្ឋស្នើសុំសាងសង់សំណង់ ឬធ្វើអ្វីមួយនៅក្បែរ នឹងដីសាធារណៈរបស់រដ្ឋ ហើយពន្យល់ណែនាំអំពីច្បាប់មួយចំនួន ដល់ពួកគាត់ ធ្វើយ៉ាងណាកុំឱ្យមានការរំលោភយកដោយមិនបានដឹងពីច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.