ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ឯកឧត្តម សាយ សំអាល់ ៖ ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោត គឺចាត់ទុកថាប្រឆាំងនិងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា

ឯកឧត្តម សាយ សំអាល់ ៖ ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោត គឺចាត់ទុកថាប្រឆាំងនិងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោតជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះជនទាំងនោះ មានចេតនាសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រឆាំងជាមួយនឹងរដ្ឋ និងបង្កចលាចលផ្សេងៗក្នុងសង្គមកម្ពុជា ទាំងអស់នេះជាការរំខានដំណើរ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។

ប្រសាសន៍លើកឡើងរបស់ឯកឧត្តមនេះធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន​៨ គឺឃុំកែវផុស ឃុំទំនប់រលក ឃុំកំពេញ ឃុំអូរត្រេះ នៃស្រុកស្ទឹងហាវ និងឃុំបិតត្រាំង ឃុំរាម ឃុំអូរជ្រៅ ឃុំបឹងតាព្រហ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថាបន្ថែមថា សុខសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ ទាំងផ្នែកសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស _ល_ ។ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ មាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំនាវាកម្ពុជាឱ្យកាន់តែឆ្ពោះទៅមុខបន្ថែមទៀត ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ ។ កត្តាទាំងអស់នេះគឺមិនអាចខ្វះបានពីការថែរក្សានូវសុខសន្តិភាព អធិបតេយ្យភាព ការបង្រួបបង្រួមជាតិជាធ្លុងមួយដើម្បីបន្តដំណើររបស់កម្ពុជា។ ទស្សនវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជា ជាតិមាតុភូមិកម្ពុជា ឱ្យកាន់តែសម្បូររុងរឿង ដែលជាការតាំងចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេសបុត្រាទាំង​៣ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកឡើងក្នុងឱកាសសំណេះសំណាលជាមួយសមាជិ សមាជិកាគណបក្សប្រជាជនក្នុងខេត្តព្រះសីហនុកន្លងមកថ្មីៗនេះ។

ឯកឧត្តមប្រធានក្រុមការងារ ក្រើនរំលឹកដល់សមាជិក-សមាជិកាគណបក្សក្នុងមូលដ្ឋាន ចុះពន្យល់និងណែនាំដល់ប្រជាពលរដ្ឋ ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ដែលបានយកចិត្តទុកដាក់ពីជីវភាព និងការរស់នៅប្រជាពលរដ្ឋនៅទាំងប្រទេស ហើយនៅអណត្តិទី​ ៧នេះ នឹងដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អំពាវនាវសូមឲ្យសមាជិក-សមាជិកាគណបក្សទាំងអស់ អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត និងឯកឧត្តម ហ៊ុន ម៉ាណែត​ ជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.