អបអរសាទរ! បុរីមួយកន្លែងសម្រេចជូនវីឡាភ្លោះ១ដល់អតីតអ្នកប្រដាល់ ប៉ឺត សម្រេច
ដំណឹងដ៏គួរឲ្យរីករាយមួយដល់អតីតកីឡាករប្រដាល់ ប៉ឺត សម្រេច ត្រូវបានបុរីអេចអិមឡាក់គីហូម ផ្តល់ជូនវីឡាភ្លោះមួយដល់លោក បន្ទាប់ពីលោកបានទម្លាយពីជីវិតដ៏លំបាកតាំងពីតូច និងឆ្លងកាត់ជីវិតដ៏កម្សត់ដោយបានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ជូនដល់លោក ប៉ឺត សម្រេច ដើម្បីឲ្យអតីតអ្នកប្រដាល់គុនខ្មែរ ដែលជាកូនអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានដឹង និងមកជួបលោកអគ្គនាយកបុរីផង។
លោក ប៉ឺត សម្រេច បានទម្លាយប្រវត្តិផ្ទាល់ខ្លួនទាំងទឹកភ្នែកអំពីលោកជាកូនបង្កើតរបស់លោក ស៊ិន ស៊ីសាមុត និងត្រូវបានមហាជនយកមកវែកញែកជាហូរហែរ និងខ្លះចោទលោកថា កំពុងបំពុលសង្គម។ ក្នុងវីដេអូខ្លីមួយលោកបានបញ្ជាក់ថា រាល់អ្វីដែលលោកបានអះអាង មិនមែនជាការភូតភរកុហកឡើយ និងធ្វើឡើងតាម សំណូមពរពីអ្នកម្តាយ ពីព្រោះគាត់បារម្ភថាពេលអត់ពីគាត់ទៅ លោកមិនមានសាច់ញាតិនឹងគេ៕




