ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលស្រូវរបស់កសិករនៅក្រុងច្បារមន

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលស្រូវរបស់កសិករនៅក្រុងច្បារមន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ស្នើឲ្យកសិករជំរុញការងារបង្កបង្កើនផលដំណាំស្រូវ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ជាផ្នែកសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាជនទូទៅ។ ការលើកឡើងក្នុងពេលដែល លោកអភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ការច្រូតកាត់របស់បងប្អូនប្រជាកសិករ ស្ថិតក្នុងភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នៅទីវាលស្រែលោក វ៉ី សំណាង បានផ្តាំផ្ញើប្រជាកសិករថា ស្រូវគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរ ជារួមការហូបចុកប្រចាំថ្ងៃ ការនាំចេញទៅកាន់ប្រទេសជាច្រើននៅក្នុងពិភពលោកដែលត្រូវការអង្ករកម្ពុជា ជាងនេះការគឺផ្លាស់ប្តូរសេដ្ឋកិច្ចគ្រួសារបានមួយផ្នែកធំ បន្ទាប់ការងាររកប្រាក់ចំណូលផ្សេងៗរបស់គ្រួសារ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា កសិករត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើដំណាំស្រូវ និងបន្លែបង្ការបន្ទាប់បន្សំផ្សេងៗដ៏ទៃទៀត ជាធម្មតាប្រជាជនខ្មែរគឺរបបហូបចុកគឺបាយ ដែលកើតពីស្រូវចេញទៅជាអង្ករ តាំងដូនតានៃបុព្វបុរសយើងមកម្លេះ ដូច្នេះបងប្អូនមិនងាយនិងបោះទម្លាប់នេះបានឡើយ។ ក្នុងនាមប្រជាពលរដ្ឋត្រូវតែទៅបោះឆ្នោតទាំងអស់គ្នានាថ្ងៃទី២៣ ខែកក្កដាខាងមុខ ដើម្បីឲ្យប្រទេសជាតិមានមេដឹកនាំដ៏ល្អដូច បច្ចុប្បន្ននេះកុំបីខានឡើយ។

យោងរបាយការណ៍បង្កបង្កើនផលរដូវវស្សារបស់លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ កសិករបានភ្ជួររាស់ដីសរុប ចំនួន ២,៤៧៣ហិតា ក្នុងបានព្រោះស្រូវស្រាល ១៦០ហិចតា ព្រោះស្រូវកណ្តាល បានចំនួន១,៧៣៣ ហិតា ព្រោះស្រូវធ្ងន់បានចំនួន ៤ហិតា សរុប១,៨៩៧ហិតា ស្មើ៦៥%។

អភិបាលក្រុងច្បារមន បានបន្ថែមថា គិតដល់ពេលនេះ កសិករបានប្រមូលផលស្រូវដើមរដូវសរុបបានចំនួន ៦៨ហិតា ទិន្នផលមធ្យម សរុបចំនួន៣,៥០០គីឡូក្រាមក្នុង១ហិតា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.