ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ពលរដ្ឋក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងឈរនៅលេខរៀងទី១៨

ពលរដ្ឋក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងឈរនៅលេខរៀងទី១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ សកម្មជនរបស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តសកម្មភាពចុះពន្យល់ណែនាំដល់សមាជិកសមាជិការបស់គណបក្សនៅតាមបណ្តាមូលដ្ឋាន និងប្រជាពលរដ្ឋ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងសកម្មភាពចុះពន្យល់ដល់សមាជិកសមាជិកាឱ្យស្គាល់អំពីស្លាកសញ្ញា និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា និងរបៀបគូសសន្លឹកឆ្នោតខាងលើនេះ គឺធ្វើឡើងទៅតាមពេលវេលាដែលគណៈកម្មការរៀបចំការ បោះឆ្នោតថ្នាក់ឃុំ ហៅកាត់ថា (សិច) បែងចែកពេលវេលាទៅតាមគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំបានរៀបចំឱ្យ។

លោក ឈួន ប៊ុនឈឿន ជាសមាជិកដ៏សកម្មម្នាក់របស់គណបក្សប្រជាជនកម្ពុជា ក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ដែលបានដឹកនាំក្រុមការងាររបស់គណបក្សចុះពន្យល់ណែនាំដល់សមាជិក សមាជិកានៅតាមផ្ទះក្នុងមូលដ្ឋានរបស់ខ្លួន បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកភាគច្រើនលើសលប់បានស្គាល់អំពីស្លាកសញ្ញាឡូហ្គោ និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជាច្បាស់លាស់គ្រប់ៗគ្នា ចំណែករបៀបគូសសន្លឹកឆ្នោតវិញក៏ពួកគាត់ចេះចាំ ក្នុងការគូសបានត្រឹមត្រូវផងដែរ។

លោកបានបញ្ជាក់ថា បើតាមការសាកសួរពីក្រុមការងារដល់ប្រជាពលរដ្ឋនៅតាមក្នុងផ្ទះនីមួយៗឃើញថា ប្រជាពលរដ្ឋភាគច្រើនប្រមាណជា៩០ភាគរយនៅ ក្នុងមូលដ្ឋានរបស់លោក និងទៅបោះឆ្នោតហើយបោះជូន គណបក្សប្រជាជនកម្ពុជា ដែលមានឡូហ្គោមានរូបសញ្ញាទេវតាបាចផ្កា និងឈរនៅលេខរៀងទី១៨ ចំណែកឯថ្ងៃបោះឆ្នោតវិញ និងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនៅមានរយៈពេលតែ១៩ថ្ងៃទៀតប៉ុណ្ណោះ បើគិតពីថ្ងៃទី០៤ ខែកក្កដានេះទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.