ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាំថវិការបស់នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមបុណ្យសពយោធិនសោធននិវត្តន៍ នៅស្រុកមង្គលបូរី

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាំថវិការបស់នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមបុណ្យសពយោធិនសោធននិវត្តន៍ នៅស្រុកមង្គលបូរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានយកថវិកាផ្ទាល់ខ្លួនរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស ផ្តល់ជូនដល់គ្រួសារសពលោកវរសេនីយ៍ត្រី អ៊ុយ អឿង ជាយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ចំនួន ៥លានរៀល រួមនឹងថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ១លាន ៥សែនរៀល សរុប ៦លាន៥សែនរៀល។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានចូលរួមសម្តែងនូវរមណៈទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី អ៊ុយ អឿង ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រលប់ចោលប្រពន្ធ និងកូន បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបន្តថា នាយឧត្តមសេនីយ៍ សៅ សុខា តែងតែគិតគូរពីសុខទុក្ខជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ ជាពិសេសបេីទោះបីជាអាវុធហត្ថសោធននិវត្តន៍ទទួលមរណៈភាពក៏ដោយ ក៏នាយឧត្តមសេនីយ៍ សៅ សុខា នៅតែយកចិត្តទុកដាក់ជួយជាថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសពផងដែរ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ត្រី អ៊ុយ អឿង ទទួលមរណៈភាពនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយរោគាពាធ នៅភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.