ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤៩ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​

កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤៩ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៣​នេះ នៅ​សាលប្រជុំ​ន​ន្ទីរ អគារ ខ សាលាខេត្ត មាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៤៩ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព និង​ប្រធាន​ការិយាល័យ​ចំណុះ​សាលាខេត្ត ។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​មាន ៖
១- ប្រកាស​ស្តីពី​ការទទួលស្គាល់​សមាសភាព​ប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង​រួមមាន​៖
-​លោក ព្រហ្ម រ៉ាវុឌ្ឍ ជា​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ ។​
– លោក អ៉ឹង បូរ៉ា ជា​អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​។​
២.​ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៨​។​
៣.​ពិនិត្យ និង​អនុម័ត របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មិថុនា និង​ទិសដៅ​ការងារ​បន្ត​ខែកក្កដា ឆ្នាំ ២០២៣ របស់​រដ្ឋបាល​ខេត្ត​។​
-​ពិនិត្យ និង​អនុម័ត របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​ការងារ​បន្ត​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​។​
៥.​ស្តាប់​របាយការណ៍​សកម្មភាព​បញ្ចប់​ឆ្នាំទី​៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
៦.​ពិនិត្យ និង​អនុម័ត លើ​ដីកា​ស្តីពី​ការកែសម្រួល​សមាសភាព​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​រដ្ឋបាល​ខេត្ត​ស្វាយរៀង​។​
-​ពិនិត្យ និង​អនុម័ត លើ​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគ​រូប នីយកម្ម ខេត្ត​ស្វាយរៀង​។​
-​ពិនិត្យ និង​អនុម័ត លើ​សេចក្តីសម្រេច​ស្តីពី​ការកែសម្រួល​សមាសភាព​នៃ​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម ខេត្ត​ស្វាយរៀង​។​
៦.​ស្តាប់​របាយការណ៍​ប្រចាំ​ខែ​មិថុនា និង​ទិសដៅ​ការងារ​បន្ត​ខែកក្កដា ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​ពិគ្រោះ យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត​។​
៧.​ស្តាប់​របាយការណ៍​ប្រចាំ​ខែ​មិថុនា និង​ទិសដៅ​ការងារ​បន្ត​ខែកក្កដា ឆ្នាំ​២០២៣ របស់​គណៈកម្មាធិការ​លទ្ធកម្ម​ខេត្ត​។​
៨.​សេចក្តី​ផ្សេងៗ (​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២៣)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.