ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​ចុះ​បង្ក្រា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​

កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​ចុះ​បង្ក្រា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរីៈ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​ចុះ​បង្ក្រាប​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​ក្រោម​ការបញ្ជា​ផ្ទាល់​របស់​លោក​លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។ ការចុះ​បង្ក្រាប​នោះ​ដឹកនាំ​ដោយ​លោក​ហៃ វណ្ណ​រ៉ា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​មាន​កម្លាំង​ចំនួន​៨​នាក់​បាន​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​ជួញដូរ​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​នៅ​ចំណុច​និយាម​កា 16.443 ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ១.​ឈ្មោះ ខេ​ម ភ​ត្រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ​ជា​ប្តី ២.​ឈ្មោះ ឈុន ឡី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​ជា​ប្រពន្ធ ពីរ​នាក់​ប្តី​ប្រពន្ធ​១​គូរ​នេះ​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។ ហើយក៏​បាន​ដកហូត​វត្ថុ​តាំង​រួម​មាន​ម្សៅ​វ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​៥​ថង់​តូច​ទង​ន់​១.៧៥០​មី​លី​ក្រាម ជញ្ជី​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង ទូរស័ព្ទដៃ​២​គ្រឿង ម៉ូតូ​០១​គ្រឿង​ម៉ាក​ហ្វី​ណូ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1BE-5768 លុយ​ខ្មែរ​២១៥០០​រៀល ព្រម​ទាំង​សម្ភារៈ​វេច​ខ្ចប់​និង​ជក់​មួយចំនួនទៀត ។​

​បច្ចុប្បន្ន​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​កំពុង់​កសាង​សំណុំរឿង​បញ្ជូន​ប្តី​ប្រពន្ធ​មួយ​១​គួរ​នេះ​ទៅ​តុលាការ​ខេត្ត​រតនគិរី​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕
​សន ចាន់​ឌី​

2015_05_27a (1) 2015_05_27a (2)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.