ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ខេត្តកំពត​ បន្តបណ្តុះបណ្តាលបង្កេីនចំណេះដឹងពីបញ្ហាគ្រឿងញៀនក្នុងវិស័យគ្រឺស្ទបរិស័ទ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ខេត្តកំពត​ បន្តបណ្តុះបណ្តាលបង្កេីនចំណេះដឹងពីបញ្ហាគ្រឿងញៀនក្នុងវិស័យគ្រឺស្ទបរិស័ទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ខេត្តកំពត​ បន្តបណ្តុះបណ្តាលបង្កេីនចំណេះដឹងពីបញ្ហាគ្រឿងញៀនក្នុងវិស័យគ្រឺស្ទបរិស័ទ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ខេត្តកំពត​ បន្តបណ្តុះបណ្តាលបង្កេីនចំណេះដឹងពីបញ្ហាគ្រឿងញៀនក្នុងវិស័យគ្រឺស្ទបរិស័ទ។ 

ខេត្តកំពត​ ៖​ ថ្ងៃទី​២១​ ខែមិថុនា​ ឆ្នាំ​២០២៣​ អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត​ បន្តបេីកបណ្តុះបណ្តាលបង្កេីនចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ក្រុមប្រឹ​ក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា​ សាខាខេត្តកំពត។ 

លោក​ អ៊ួង​ យូហាន​ ប្រធានក្រុមប្រឹ​ក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា​បានមានប្រសាសន៍ថា​ ព្រះប្រទានពរ​ ការស្រឡាញ់អ្នកដ៏ទៃ​ដូចស្រឡាញ់ខ្លួនឯង​ មានន័យថាការជួយសមាជិកឬគ្រួសារយេីងចៀសផុតបានពីបញ្ហាគ្រឿងញៀនគឺយេីងគួរជួយសមាជិក​ និងក្រុមគ្រួសារអ្នកជិតខាងឱ្យចៀសចាកផុតដូចយេីងដែរ។ 

ក្នុងនាមឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលខេត្ត​ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត​ ​ឱកាសនោះ​ ឯកឧត្ដម​ ខៀវ​ រិទ្ធី​ភ័ណ្ឌ​ អភិបាលរង​ បានពាំនាំការសួរសុខទុក្ខនិងអរគុណដល់ប្រជាពលរដ្ឋអ្នកកំពត​ពិសេស​ ពួកជំនុំ​ គ្រូកង្វាល​ សមាជិកក្រុមប្រឹ​ក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា​សាខាខេត្តកំពត​ដែលបាននិងបន្តចូលរួមចំណែកអនុវត្តនូវគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ របស់រាជរដ្ឋាភិបាល​។ 

ថ្លែងក្នុងនាម​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នាឱកាសនោះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ អគ្គលេខាធិការ​ បានមានប្រសាសន៍ថ្លែងអំណរគុណ​ និងកោតសសេីរដល់គ្រីស្ទបរិស័ទដែលបានចូលរួមចំណែកអនុវត្តបាននូវនយោបាយសុខដុមនីយកម្មសាសនា​ ដែលជាគំនិតផ្តួចផ្តេីមរបស់សម្តេចតេជោហ៊ុន​ សែន​ មានសន្តិសុខ​ មានសន្តិភាព​ និងការអភិវឌ្ឍ។ 

ជាមួយគ្នានេះ​  ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ សំណូមពរដល់គ្រីស្ទបរិស័ទទាំងអស់សូមយកចំណេះដឹងនៃវគ្គបណ្តុះបណ្តាលនេះយកទៅការពារខ្លួនយេីង​ ក្រុមគ្រួសារយេីង​ និងជួយអ្នកជិតខាង​ គ្រួសារអ្នកជិតខាង​ កុំឱ្យមានបញ្ហាគ្រឿងញៀន​ ដូចព្រះបន្ទូលព្រះ​ “​ កុំប្រពឹត្តអំពេីបាប​ ត្រូវស្រឡាញ់អ្នកជិតខាងឱ្យដូចស្រឡាញ់ខ្លួនយេីងដែរ​ “​ គ្មានអ្នកប្រេី​គ្រឿងញៀនគឺគ្មានអ្នកលក់គ្រឿងញៀន​ “។
        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.