ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្វាគមន៍ចំពោះការចាប់អារម្មណ៍ របស់ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋឡាវមកលើវិស័យអធិការកិច្ចកម្ពុជា ដែលបុព្វហេតុប្រឆាំងនឹងអំពើពុករលួយ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្វាគមន៍ចំពោះការចាប់អារម្មណ៍ របស់ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋឡាវមកលើវិស័យអធិការកិច្ចកម្ពុជា ដែលបុព្វហេតុប្រឆាំងនឹងអំពើពុករលួយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្វាគមន៍ចំពោះការចាប់អារម្មណ៍ របស់ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋឡាវមកលើវិស័យអធិការកិច្ចកម្ពុជា ដែលបុព្វហេតុប្រឆាំងនឹងអំពើពុករលួយ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានអនុញ្ញាតិឱ្យគណប្រតិភូឡាដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ខាំផាញ់ ភំម៉ាថាត (Khamphanh Phommathath) ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀល ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបានបន្តទៀតថា ទស្សន:កិច្ចរបស់ឯកឧត្តម នាថ្ងៃនេះ មានអត្ថន័យសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យអធិការកិច្ចនៃប្រទេសយើងទាំងពីរ និងចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសជិតខាង ឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាយុទ្ធសាស្ត្រថែមទៀត។

ឯកឧត្តម បណ្ឌិត ខាំផាញ់ ភំម៉ាថាត បានថ្លែងនូវការកោតសរសើរចំពោះការរីកចំរើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និង កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមថ្មីៗនេះ។ ឯកឧត្តមបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែបានជួយជ្រោមជ្រែងជួយដល់ប្រទេសឡាវស្ទើរតែគ្រប់ដំណាក់កាល ជាពិសេសនៅក្នុងដំណាក់កាលកូវដី.១៩។ បន្ទាប់មកទៀត ឯកឧត្តមមានការចាប់អារម្មណ៍ និងបានស្នើសម្តេចកិត្តិសង្គហបណ្ឌិត ដើម្បីបានចែករំលែកនូវពិសោធន៍ដែលពាក់ព័ន្ធវិស័យអធិការកិច្ចនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីតួនាទីភារកិច្ចរបស់ក្រសួង រួមមាន៖
ទី១. ធ្វើអធិការកិច្ចលើគ្រប់វិស័យទូទាំងប្រទេសជារួមមាន ធ្វើអធិការកិច្ច លើកិច្ចការរដ្ឋបាល លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បើរួមចំណែក បង្ការ ទប់ស្កាត់អំពើពុករលួយ និងជម្រុញប្រសិទ្ធិភាពការងាររដ្ឋ។
ទី២. ទទួល និងដោះស្រាយពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ។
ទី៣. ការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ដែលក្នុងនោះមានការផ្សព្វផ្សាយច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើវេទិកាសាធារណៈដើម្បីប្រមូលមតិយោបល់ សំណូមពរពីប្រជាជន សម្របសម្រួលដោះស្រាយសំណូមពររបស់ប្រជាជន និង ទី៤. ការងារបណ្តុះបណ្តាលមុខជំនាញអធិការកិច្ច គ្រប់កម្រិតតាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យ ឯកឧត្តមបណ្ឌិត ខាំផាញ់ ភំម៉ាថាត និងគណ:ប្រតិភូឡាវទទួលបានភាពរីករាយ និងសុវត្ថិភាព ក្នុងអំឡុងពេលបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.