ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក សុស គីមសេង អនុប្រធានប្រតិបត្តិ គណបក្សភ្លើងទៀន (អតីតបក្សសង្គ្រោះជាតិ ) ខេត្តប៉ៃលិនបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយក្រុមគ្រួសារ គណបក្សប្រជាជនកម្ពុជា

លោក សុស គីមសេង អនុប្រធានប្រតិបត្តិ គណបក្សភ្លើងទៀន (អតីតបក្សសង្គ្រោះជាតិ ) ខេត្តប៉ៃលិនបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយក្រុមគ្រួសារ គណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក សុស គីមសេង អនុប្រធានប្រតិបត្តិ គណបក្សភ្លើងទៀន (អតីតបក្សសង្គ្រោះជាតិ ) ខេត្តប៉ៃលិនបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយក្រុមគ្រួសារ គណបក្សប្រជាជនកម្ពុជា

ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានសម្តែងការរីករាយទទួលស្វាគមន៍ ក្រោយពីលោក សុស គីមសេង នាយករងទី២ នៃនាយកប្រតិបត្តិគណបក្សភ្លើងទៀនខេត្តប៉ៃលិន និងជាបេក្ខជនបម្រុងតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន លេខរៀងទី៣ សម្រាប់អាណត្តិបោះឆ្នោតនិតិកាលទី៧នៃរដ្ឋសភានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានពេញចិត្ត និងស្ម័គ្រចិត្តដោយខ្លួនឯង និងគ្រួសារចាកចេញពីគណបក្សភ្លើងទៀនមកសុំរួមរស់ចូលជាសមាជិកមហាគ្រួសារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនវិញ ។

លោក សុស គីមសេង បានបញ្ចាក់ថា លោកឈប់ចាញ់បោកបក្សភ្លើងទៀនទៀតហើយ ព្រោះជាច្រើនសិបឆ្នាំកន្លងមកនេះ ដោយសារតែខំធ្វើសកម្មភាពបម្រើបក្សបានធ្វើឱ្យជីវភាពគ្រួសារលោកធ្លាក់ដុនដាបដល់ចំណុចសូន្យ ជំពាក់បំណុលរុំកោះរុំសួត ពិសេសបំណុលធនាគារតែម្ដង។ លោកថា លោកដឹងការពិតច្បាស់ហើយ គោលនយោបាយបក្សភ្លើងទៀន និងគោលនយោបាយខ្មោចបក្សសង្រ្គោះជាតិគឺតែមួយទេ ណែនាំញុះញុងអុជអាលឱ្យមានការជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជេរសម្តេចតេជោ និងឱ្យប្រឆាំងផ្កាប់មុខគ្រប់រឿងទាំងអស់តែប៉ុណ្ណោះ ។

លោក សុស គីមសេង បានលើកម្រាមដៃដប់ សំពះថ្លែងអំណរគុណសម្តេចពុកតេជោសែន និងថ្លែងអំណរគុណលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនខេត្តដែលមានក្តីមេត្តាករុណាចំពោះរូបលោកនិងគ្រួសារ ។ ជាមួយគ្នានេះ លោកបានរៀបរាប់ទាំងក្តុកក្តួលចិត្ត និងបញ្ជាក់ថា ក៏ជាកត្តាជំរុញឱ្យគាត់ភ្ញាក់រលឹកផងដែរ លោកថា នៅខេត្តប៉ៃលិន រូបលោក និងថ្នាក់ដឹកនាំព្រមទាំងសមាជិកគណបក្សភ្លើងទៀនដែលសុទ្ឋតែជាអតីតសមាជិកបក្សខ្មោចសង្គ្រោះជាតិកន្លងមកបានរស់នៅលាក់ខ្លួន បន្លំខ្លួនជាប្រជាពលរដ្ឋក្នុងមូលដ្ឋានលួចធ្វើ និងធ្វើសកម្មភាពស្ទើរគ្រប់ពេលវេលា ទាំងយប់ថ្ងៃ ប្រឌិតរឿងញុះញង់អុជអាលអូសទាញប្រជាពលរដ្ឋឱ្យស្អប់ និងប្រឆាំងថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជានិច្ចប៉ុន្តែពេលជួបការលំបាកក៏ដូចជាខ្វះខាតស្បៀងអាហារ គ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ ទឹកជំនន់ជាដើម មានតែឯកឧត្តម អ៊ី ឈាន មានតែលោកជំទាវ បាន ស្រីមុំ និងក្រុមការងារគណបក្សប្រជាជនប៉ុណ្ណោះដែលចុះមកជួយគ្រប់ពេលវេលាមិនប្រកាន់ មិនរើសអើងឡើយ ទោះដឹងថាជាសមាជិកបក្សភ្លើងទៀនក៏ដោយក៏នៅតែចែកអំណោយឱ្យដូចប្រជាពលរដ្ឋទូទៅដែរ ។

លោក សុស គីមសេង បន្តទៀតថា រស់ក្រោមម្លប់សន្តិភាពហើយ រស់ក្រោមសន្ទុះអភិវឌ្ឍរីកចម្រើនគ្រប់វិស័យហើយ រស់ដោយសុខសុវត្ថិភាពគ្រប់យ៉ាងហើយ ជិះឡានម៉ូតូកង់លើថ្នល់កៅស៊ូ លើថ្នល់បេតុងហើយក៏ដោយ ក៏ត្រូវតែនិយាយក្បត់ពីសភាពការណ៍ការពិតដែរ ត្រូវតែនិយាយកុហកឃោសនាតាមនយោបាយបោកប្រាស់របស់ពួកដឹកនាំបក្សប្រឆាំងផ្កាប់មុខដែរ ។

លោកជំទាវ បាន ស្រីមុំ បានថ្លែងសរសើរលោក សុស គីមសេង ដែលមានការភ្ញាក់រលឹកបានទាន់ពេលវេលាមកចូលរួមជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា រួមគ្នាជួយសង្គម បម្រើប្រជាជន និងយកពេលវេលាខិតខំកសាងសេដ្ឋកិច្ចគ្រួសារឱ្យល្អប្រសើរឡើង រស់ក្នុងមោទន
ភាពជាពលរដ្ឋល្អ មិនវៀចវេរពីគណបក្ស
ប្រជាជន និងស្មោះត្រង់ចំពោះជាតិ សាស
នា ព្រះមហាក្សត្រ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.