ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ខេត្តបាត់ដំបង,

បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ខេត្តបាត់ដំបង,

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបាត់ដំបង,÷កម្លាំងជំនាញរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣បានឃាត់ខ្លួនជនសង្ស័យឈ្មោះថោ សូស៊ីវិន ហៅ ពិន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង០១ ស្រុកសែង្ក ខេត្តបាត់ដំបង និងដកហូតវត្ថុតាង៖
១-ម្សៅក្រាមពណ៌ ស ថ្លា ម៉ាទឹកកក (ICE) ០១ កញ្ចប់ ទម្ងន់ ១០១៨,៧៤ ក្រាម (ថ្លឹងទាំងសំបកថង់) ២-ម៉ូតូ ០១ គ្រឿង ម៉ាក RAIDER ពណ៌ ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1W-4635 លេខតួ 136298 ៣-ទូរស័ព្ទដៃ ០២ គ្រឿង
ដោយទទួលបានការអនុញ្ញាតពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង នៅម៉ោង ១៤ និង ០០ នាទី ថ្ងៃខែឆ្នាំ ដដែល កម្លាំងជំនាញបានធ្វើការឆែកឆេរលំនៅដ្ឋាន ០២ កន្លែង៖
១-លំនៅដ្ឋានរបស់ឈ្មោះ ថោ សូស៊ីវិន ហៅ ពិន ស្ថិតនៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង០១ ស្រុកសង្កែ ខេត្តបាត់ដំបង រកឃើញ៖
១-ម្សៅក្រាមពណ៌ ស ថ្លា ម៉ាទឹកកក (ICE) ០៤ កញ្ចប់ ទម្ងន់ ២២០,២៥ ក្រាម (ថ្លឹងទាំងសំបកថង់)
២-ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង
៣-ប្រាក់បាត ១២០០ បាត
៤-ប្រាក់ដុល្លារ ១០០ ដុល្លារ ៥-ប្រាក់រៀល ៤,០០០,០០០ រៀល
២-បន្ទប់ជួលរបស់ឈ្មោះ ធន – ឆវ័ន្ត ហៅ ម៉ាប់ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រកឃើញ៖
១-ម្សៅក្រាមពណ៌ ស ថ្លា ម៉ាទឹកកក (ICE) ០១ កញ្ចប់ ទម្ងន់ ៩៩,៨៥ ក្រាម (ថ្លឹងទាំងសំបកថង់)
២-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ សន្លឹក របស់ឈ្មោះ ធន ឆវ័ន្ត ៣-ផ្លាកលេខម៉ូតូ ០២ សន្លឹក (ភ្នំពេញ 1E-9727 និង បាត់ដំបង 1C-7173)
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀនរបស់ឈ្មោះ ធន ឆវ័ន្ត ជាមេក្លោង របស់ខ្លួនបានលាក់ទុកនៅបន្ទប់ជួល ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។នៅម៉ោង ១៩ និង៣០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញបានចុះទៅដល់បន្ទប់ជួលខាងលើ ហើយ ធ្វើ
ការឆែកឆេរ រកឃើញ៖
១-ម្សៅក្រាមពណ៌ ស ថ្លា ម៉ាទឹកកក (ICE) ៤១ កញ្ចប់ ទម្ងន់ ៣០៣៧៤,៥ ក្រាម (ថ្លឹងទាំងសំបកថង់) ២-កាបូបយួរដៃចំនួន ០២
៣-ការ៉ុងចំនួន ០២
សរុបការដកហូតវត្ថុតាង
១-ម្សៅក្រាមពណ៌ ស ថ្ល | ម៉ាទឹកកក (ICE) ៤៧ កញ្ចប់ ទម្ងន់ ៣១៧១៣,៣៤ ក្រាម (ថ្លឹងទាំងសំបកថង់) ២-ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង
៣-ទូរស័ព្ទដៃ ០២ គ្រឿង
៤-ម៉ូតូ ០១ គ្រឿង ម៉ាក RAIDER ពណ៌ ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1W-4635 លេខតួ 136298
៥-ប្រាក់បាត ១២០០ បាត
៦-ប្រាក់ដុល្លារ ១០០ ដុល្លារ
៧-ប្រាក់រៀល ៤,០០០,០០០ រៀល
៨-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១ សន្លឹក
៩-ផ្លាកលេខម៉ូតូ ០២ សន្លឹក (ភ្នំពេញ 1E-9727 និង បាត់ដំបង 1C-7173)
១០-កាបូបយួរដៃចំនួន ០២
១១-ការ៉ុងចំនួន ០២
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.