ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ការដាក់​រំសេវ​បំផ្ទុះ​ផ្ទាំង​ថ្ម​នៅតាម​ក្រហែង​រូងភ្នំ​ក្នុង​ស្រុក​ដងទង់​នៅតែ​កើតមាន​ជា​ហូរហែរ ប៉ុន្តែ​អាជ្ញាធរ និង​ជំនាញ​ហាក់​មើលរំលង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ដងទង់ ខេត្ត​កំពត​បានឲ្យដឹងថា ករណី​ប្រើ​រំសេវ​បំផ្ទុះ​យក​ថ្ម​តាម​ក្រហែង​ភ្នំ នៅ​ចំណុច​ភ្នំ​ស្រូវ ជួរ​ភ្នំ​ក្បាល​ទីង ស្ថិតក្នុង​ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់​ខេត្ត​កំពត ហាក់​មាន​សភាព​កក្រើក​ជា​បន្តបន្ទាប់ ដោយ​ការ​បំផ្ទុះ​ដែល​មាន​សម្លេង​ដ៏​កក្រើក​ដូចខាងលើ ហាក់​គ្មាន​ការរំខាន​ដល់​អាជ្ញាធរ​ឬ​ស្ថាប័ន​ជំនាញ​សោះឡើយ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​អះអាងថា ការ​បំផ្ទុះ​ផ្ទាំង​ថ្ម​នៅតាម​ក្រហែង​ភ្នំ​បើ​ទោះជា​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ជ្រើស​យក​ជា​មុខរបរ​សម្រាប់​បំបែក​ថ្ម​លក់​យក​កម្រៃ​បែបណាក៏ដោយ ប៉ុន្តែ​ហាក់​ប្រឈម​នឹង​ហានិភ័យ​ច្រើន​រាប់មិនអស់ ដូច​ជា​ពួកគាត់​ត្រូវ​ឡើង​ខួង​ឬ​ចោះ​ប្រហោង​ថ្ម​មាន​កម្ពស់​រាប់សិប​ម៉ែត្រ​ដើម្បី​ដា​ក់រំ​សេង​សម្រាប់​បំផ្ទុះ​ទម្លាក់​ថ្ម​ចុះក្រោម រួច​យក​ញញួរ​វាយ​បំបែក​ជា​បំណែក​តូច ធំ​ជា​ដើម​។​

​ប្រភព​ខាងលើ​បាន​បង្ហើប​ទៀតថា ការ​បំផ្ទុះ​ថ្ម​ដោយ​ប្រើ​ជាតិ​រំសេវ​នៅ​ចំណុច​ភ្នំ​ខាងលើ​គឺ​បាន​កើតឡើង​ជា​ហូរហែរ​រហូតដល់​មាន​ហេតុ​ការ​អាក្រក់​កើតឡើង​កាលពី​ពេល​ថ្មីៗ​នេះ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ដោយសារ​ដាក់​រំសេវ​បំផ្ទុះ​ហើយ​ត្រូវ​ធ្លាក់​ទាំង​ថ្ម ទាំង​មនុស្ស​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អណោច​អធ័ម​បំផុត​។​

​ប្រភព​បាន​អះអាង​ថា ជនរងគ្រោះ​ដែល​ស្លាប់​នេះ​ឈ្មោះ ង៉ែត ភឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ឈ្លី​ត​ក្រោម ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្ត​កំពត ដោយ​មុនពេល​កើត​ហេតុការណ៍​ដ៏​អាក្រក់​នេះ គាត់​បាន​ឡើង​លើ​ក្រហែង​ភ្នំ ហើយ​ចោះ​រូង​ដាក់​រំសេវ​បំផ្ទុះ ដោយសារ​ពេល​ផ្ទុះ​កម្លាំង​រំ​ញ័រ​មាន​អនុភាព​ខ្លាំងក្លា ទើប​ធ្វើឲ្យ​ក្រហែងថ្ម​ដែល​ជនរង​គ្រោះ​ពួន​នៅ​ទី​នោះរ​បើក​ធ្លាក់​មក​ទាំង​ថ្ម ទាំង​មនុស្ស​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​តក់ក្រហល់​តែម្តង​។​

​ជាមួយ​នឹង​ករណី​ដាក់​រំសេវ​បំបែក​យក​ថ្ម​នៅ​ចំណុច​ភ្នំស្រូវ ជួរ​ភ្នំ​ក្បាល​ទីង ក្នុង​ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្ត​កំពត​នេះ មហាជន​ក៏ដូចជា​ប្រជាពលរដ្ឋ​មួយផ្នែកធំ​នៃ​តំបន់​ខាងលើ សំណូមពរ​ដល់​អាជ្ញាធរ ព្រមទាំង​ជំនាញ មេត្តា​ជួយ​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ផង ព្រោះ​ការ​ដាក់​រំសេវ​បំផ្ទុះ​លាន់​ស្នូរ​ដ៏​កក្រើក​បែបនេះ​ពិតជា​បង្ក​ការរំខាន​ដល់​ពួកគាត់​គ្រប់ពេលវេលា ពិសេស​ប្រឈម​នឹង​គ្រោះថ្នាក់​គ្រប់​ជំហាន​ទៀតផង ។ ម្យ៉ាងទៀត​ការ​ដាក់​រំសេវ​បំផ្ទុះ​នេះ ថ្វី​ត្បិត​មិន​រាប់​ជា​អាជីវកម្ម​ធំដុំ តែ​វា​ប្រឈម​នឹង​ហានិភ័យ​គ្រប់ជំពូក ថែមទាំង​បាន​បំផ្លាញ​ភ្នំ​ថ្ម ដែល​ជា​ស​ម្ប​តិ្ត​ធម្មជាតិ​របស់​យើង​ផង​ដែរ ៕
​សេង ណា​រិទ្ធ​

 

r180220a1 r180220a2 r180220a3

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.