ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

​លោក នៃ ប៉េណា​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​សមាជិកា ក្រុមប្រឹក្សា ឃុំ​ក្នុងស្រុក អង្គរជ័យ និង​ស្រុក​បន្ទាយមាស នៃ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​អង្គរជ័យ ខេត្ត​កំពត លោក នៃ ប៉េ​ណា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​៥​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ១២​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១​ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កម្ភៈ ឆ្នាំ​២០១៨ បាន​អញ្ជើញ ជួប​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ឃុំ​ក្នុង​តំណែង​ដែល​មកពី​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក អង្គរជ័យ​ចំនួន​៧២​នាក់ និង​ស្រុក​បន្ទាយមាស​ចំនួន​៨៤​នាក់​សរុប​ចំនួន​១៥៦​នាក់​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី សមាជិក​សភា​ក្នុង​តំណែង សមាជិក​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ថ្នាក់ កណ្តាល​-​ខេត្ត ផងដែរ​។​

​លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​
​បានឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ស្វាគម​ន៍ អំពី​ចំនួន​ក្រុមប្រឹក្សា ឃុំ សង្កាត់​អាណត្តិ​ទី​៤​នៅក្នុង​ខេត្ត​កំពត​ដែល​ជា​អង្គ​សម្រាប់​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៥​នេះ សរុប​ចំនួន​៥៦១​អាសនៈ​។ ក្នុងនោះ​មាន​ចំនួន​បី​គណបក្ស ដែល​បាន​ទទួល​អាសនៈ​រួមមាន​៖
១-​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​៥៥៦​អាសនៈ​
២-​គណបក្ស​ហ្វុន​ស៉ិនប៉ិច​មានចំនួន​០៤​អាសនៈ
៣-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ចំនួន​០១​អាសនៈ​។​

​នៅក្នុង​ឱកាស​នៃ​អង្គ​ពិ​ពី​សំណេះសំណាល​នេះដែរ បន្ទាប់ពី​លោក ប៉ែន ស៉ីម៉ន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពត បាន​មានមតិ​លើក​សរសើរ​ដល់​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ឃុំ នៃ​គណបក្ស​ប្រជាជន​ទាំងអស់​ដែល​តែងតែ​មាន​ជំនឿ​ជឿជាក់​និង​គាំទ្រ​លើ​គោលនយោបាយ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​រួចមក លោក នៃ ប៉េ​ណា បាន​លើក​បញ្ជាក់​ពី​សមិទ្ធិផល​នានា​របស់​រាជរ​ជ​រដ្ឋាភិបាល​និង​គោល​នយោបាយ​សំខាន់ៗ​នៅ​ចំពោះមុខ​អង្គពិធី ក្នុង​ដំណើរការ​ឈាន​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៥​ខាងមុខនេះ ដែល​ជា​មូលដ្ឋាន​សម្រាប់​សមាជិក​ថ្មី​និង​ចាស់​នៃ​ក្រុមប្រឹក្សា​ឃុំ​ដែល​ជា​អង្គ​បោះឆ្នោត​ទាំងអស់ឲ្យ​បាន​យល់ដឹ​ង​និង​បន្ត​ការគាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជា​
​ជន​បន្ថែមទៀត​។​

​លោក នៃ ប៉េ​ណា ក៏​បាន​បញ្ជាក់​ផ្ដាំផ្ញើ ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្នុង​តំណែង​ទាំងអស់ ចាប់ពី​ពេល​នេះ​ត​ទៅ​មុខ ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ រួម​និង​ឯកសារ​ចាំបាច់ ហើយ​ត្រូវ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​សម្រា​ប់​ត្រៀម​ការបោះឆ្នោត​សភា​នៅ​ពេល​ខាងមុខ​នេះ ដើម្បី​យើង​ទទួលបាន​លទ្ធផល​ជោគជ័យ ពោល​គឺ​សម្រាប់​មណ្ឌល​ភូមិភាគ​ទី​៥ មាន​ខេត្ត​កំពត  តាកែវ និង​ខេត្ត​កែប​មាន​ចំនួន​៧​អាសនៈ​គឺ​ត្រូវតែឲ្យ​ទទួល​បានជោ​គ​ជ័យ​មួយរយ​ភាគរយ​៕
​សេង ណា​រិទ្ធ​

 

r180212b1 r180212b6 r180212b7 r180212b4 r180212b3 r180212b2 r180212b5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.