ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សមត្ថកិច្ច​ចម្រុះ ពិ​និត្យ​សព ក្មេងស្រី​ម្នាក់ ត្រូវ​ឃាតករ រំលោភ​សម្លាប់​ក្នុង​បរិវេណ​ផ្ទះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី ៖ លោក ហាក់ ហ៊​ន់ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​រតនគិរី ដឹកនាំ​សមត្ថកិច្ច​នគរបាល​ជំនាញ នគរបាល​មូលដ្ឋាន​អាវុធហត្ថ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល ធ្វើ​កោសល្យវិច្ឆ័យ​រួច​ប្រគល់​ឲ្យ ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ នៅ​ម៉ិង​៧៖៤៥​នាទី ព្រឹក​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​វាលស្មៅ​ខាងកើត​ផ្ទះ​ស្ថិតនៅ​ភូមិ​៤​សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​ឃាតកម្ម​នោះ ជា​ករណី​រំលោភ​សម្លាប់ ព្រោះ​សព​គេ​ឃើញ​មាន​ស្នាម​ច្របាច់ក ហើយ​នៅ​កន្លែង​កើតហេតុ​មាន​ស្នាម​ប្រតាយប្រតប់​គ្នា​ផង​ដែរ​។​សមត្ថ​កិ​ច​កំពុង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​យោង​តាម​ពត៌មាន​បឋម ក្រោយពី​ឪពុក​បាត់​កូនស្រី​អស់​មួយ​យប់នោះ (​បាត់​ថ្ងៃទី​១ កុម្ភ​: ២០១៨ )​ក្រោយមក​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃទី​២ កុម្ភ​: ២០១៨ ក៏​ឪពុក​បាន​រកឃើញ​ស្បែកជើង​កូន​នៅ​មាត់ទ្វា​របង​ផ្ទះ​ក៏​បាន​ដើររក​បន្ត ស្រាបតែ​ឃើញ​សាកសព​កូនស្រី​ដេកស្លាប់​នៅ​ជិត​របង​ផ្ទះ ។​

​លោក ស៊ុត អាត់ អាយុ​៣៨​ឆ្នាំ​ជនជាតិ​គ្រឹង​ត្រូវជា​ឪពុក​សិស្ស​ដែល​ស្លាប់​ប្រាប់ឲ្យដឹង​ថា កូនស្រី​គាត់​មាន​ឈ្មោះ​អាត់​ស៊ី​ង​អាយុ​១៨​ឆ្នាំ់​ជា​សិស្ស​ថ្នាក់​ទី​១២​រៀន​នៅ​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ភូមិ​ថ្មី ក្រុង​បាន​លុង ហើយ​ជា​រៀងរាល់ថ្ងៃ​កូនស្រី​របស់​គាត់​បាន​ទៅ​រៀន​គួ​រហូតដល់​ម៉ោង​៧​យប់​ទើប​ត្រឡប់មកផ្ទះ​វិញ ហើយ​សម្រាក​និង​នៅ​ដេក​ផ្ទះ​លក់​ឥ​វ៉ាន់​នៅមុខ​ផ្ទះ​ធំ លុះដល់​ម៉ោង​៣​និង​១៥​ឈានចូល​ថ្ងៃ​ទី​២​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​គាត់​ក៍​សង្ស័យ​កូនស្រី​របស់​គាត់ ហេតុ​អ្វី​ដេក​មិន​បិត​ភ្លើង​គាត់​ក៍​ដើរ​មក​មើល ប៉ុន្តែ​អ​កុល​កូនស្រី​គាត់​មិន​ដេក​នៅក្នុង​ផ្ទះ​ទេ គាត់​ក៍​បាន​ដើរក​ជុំវិញ​ផ្ទះក៍​ប្រទះឃើញ​កូនស្រី​គាត់​បា​ន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ នៅ​វាលស្មៅ​ខាងកើត​ផ្ទះ​ស្ថិតនៅ​ភូមិ​៤​សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្តរតនគិរី​ខណៈនោះ​គាត់​ក៍​រាយការណ៍​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ហើយក៍​កា​ភ្ញាក់​កើតឡើង​ទាំង​ព្រឹក​តែម្តង​។​

 

r180203a1 r180203a3 r180203a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.