ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងម្ចាស់ផ្តល់ជំនួយនិងមន្ត្រីជំនាញជួបប្រជុំពិភាក្សាពាក់ព័ន្ធទៅនឹងការអនុវត្តអនុគម្រោងប្រព័ន្ធធារាសាស្ត្រអូរតាប៉ោង-តាណៃ ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកានដែលមាន តម្លៃប្រមាណ៧១លានដុល្លារ អាមេរិកនារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត។
ក្រោយបញ្ចប់កិច្ចប្រជុំ ខេត្តពោធិ៍សាត់ទទួលបានគម្រោងមហាសាល០២ គម្រោងថ្មីបន្ថែមគឺ
– គម្រោង សេសរ អូរតាប៉ោង តាណៃដែលគ្រោងចំណាយថវិកាប្រមាណ៨០លានដុល្លារអាមេរិក។
– គម្រោង IWA គម្រោងទំនប់ទឹកក្បាលហុងពោធិ៍សាត់ដោយប្រើប្រាស់ប្រព័ន្ធចម្រុះដែលមានទឹកប្រាក់ប្រមាណ១០០លានដុល្លារ អាមេរិក។
គម្រោងទាំងពីរនេះមានការគាំទ្រដោយក្រសួងធនធានទឹក និងឧតុនិយម និងធនាគារAIIB និងIFAT៕




