ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ មានមន្ទីរពេទ្យល្អហើយ តែទាមទារឲ្យគ្រូពេទ្យមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីធ្វើឲ្យការផ្តល់សេវាកាន់តែល្អប្រសើរ 

សម្តេចតេជោ ហ៊ុន សែន៖ មានមន្ទីរពេទ្យល្អហើយ តែទាមទារឲ្យគ្រូពេទ្យមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីធ្វើឲ្យការផ្តល់សេវាកាន់តែល្អប្រសើរ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានលើកឡើងថា ពេលនេះយើងមានមន្ទីរពេទ្យល្អហើយ តែទាមទារឲ្យមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីធ្វើឲ្យការផ្តល់សេវាកាន់តែល្អប្រសើរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព សម្ពោធអគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង៧០លានដុល្លារ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ យើងមានមន្ទីរពេទ្យល្អហើយ តែអ្វីដែលត្រូវល្អសំខាន់ទៅទៀតនោះ គឺត្រូវមានគ្រូពេទ្យល្អ ទើបអាចដោះស្រាយបានបញ្ហា»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានមន្ទីរពេទ្យល្អ វាពិបាកណាស់ទៅហើយ ដើម្បីឲ្យអាចមានមន្ទីរពេទ្យ មានសម្ភារ បច្ចេកទេសល្អ ដូច្នេះចាំបាច់ណាស់ ត្រូវការចំណុច២សំខាន់ ដែលទាមទារគ្រូពេទ្យត្រូវធ្វើឲ្យបាន គឺការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាព។

បន្ថែមពីនោះទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានឲ្យដឹងថា ក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលទាមទារខ្លាំងណាស់ ត្រូវគិតដល់ជីវិតមនុស្សជាសំខាន់។ សម្ដេចបន្ដថា យើងធ្វើពេទ្យ ដើម្បីសង្គ្រោះជីវិតមនុស្ស នេះជាក្រមសីលធម៌ចំបង របស់ក្រមគ្រូពេទ្យ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចសង្ឃឹមថា គ្រូពេទ្យរបស់យើង ដោយគេបានប្រសិទ្ធនាម ក្នុងដំណាក់កាលកូវីដ-១៩ ថា ជា «កងទ័ពអាវសរ» មិនត្រូវធ្វើឲ្យកិត្ដិយសនេះ បាត់បង់ទៅវិញនោះទេ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយយកការបម្រើប្រជាជន ធ្វើជាស្នូល ធ្វើជាគោលដៅ នៃការធ្វើសកម្មភាព សម្រាប់គ្រូពេទ្យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ធ្វើជាគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ ហើយសម្តេចតេជោ សង្ឃឹមថា គ្រូពេទ្យ និងនិស្សិតធ្វើកម្មសិក្សា យកចិត្តទុកដាក់ ក្នុងការផ្តល់សេវា ព្យាបាលជូនប្រជាពលរដ្ឋ។

គូសបញ្ជាក់ថា «អគារតេជោអភិវឌ្ឍន៍» សាងសង់ឡើង ក្នុងគោលបំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់នូវសេវាពហុឯកទេស ប្រកបទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាមការវិវត្តរបស់សកលលោក នាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។

«អគារតេជោអភិវឌ្ឍន៍» សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយមហាវិថីព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង២២.៥ ម៉ែត្រ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.