ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន៖ សប្បុរសជន២២៣នាក់ ស្មើនឹង៧២លានដុល្លារ ឧបត្ថម្ភថវិកាសម្រាប់ជួយសាងសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត, តែមានសប្បុរសជន២នាក់ ប្រកាសឧបត្ថម្ភអត់ឃើញឲ្យលុយ

សម្ដេចតេជោ ហ៊ុន សែន៖ សប្បុរសជន២២៣នាក់ ស្មើនឹង៧២លានដុល្លារ ឧបត្ថម្ភថវិកាសម្រាប់ជួយសាងសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត, តែមានសប្បុរសជន២នាក់ ប្រកាសឧបត្ថម្ភអត់ឃើញឲ្យលុយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធអគារព្យាបាលកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយរបស់មន្ទីរពេទ្យកាលម៉ែត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មានសប្បុរសជនចំនួន២២៣នាក់ ស្មើនឹង៧២លានដុល្លារអាមេរិក ដែលបានឧបត្ថម្ភថវិកាសម្រាប់ជួយសាងសង់អគារព្យាបាលថ្មីនេះ។

ប៉ុន្ដែក្រៅពីសប្បុរសជន២២៣នាក់នេះ ក៏មានសប្បុរសជន២នាក់ផ្សេងទៀត បានប្រកាសឧបត្ថម្ភថវិកាដែរ តែមិនទាន់ឃើញឲ្យលុយឡើយ ដោយក្នុងនោះ ម្នាក់ឧបត្ថម្ភ២លានដុល្លារ និងម្នាក់ទៀត ឧបត្ថម្ភ២០ម៉ឺនដុល្លារ។ តែទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន មិនបានប្រកាសឈ្មោះសប្បុរសជនទាំង២នាក់នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សរុបយើងមានសប្បុរសជនទាំងអស់ ចំនួន២២៥នាក់ ដែលចូលរួមវិភាគទានបានចំនួន៧៥លានដុល្លារ ប៉ុន្ដែដោយសារតែ២នាក់ បានសន្យាតែមកដល់ពេលនេះមិនបានផ្ដល់ថវិកានោះទេ ម្នាក់ចូល២លានដុល្លារ និងម្នាក់ទៀត២០ម៉ឺនដុល្លារ ដូច្នេះអ្នកដែលបានផ្ដល់ប្រាក់ ចំនួន២២៣នាក់ មានចំនួនទឹកប្រាក់៧២លាន ៨សែនដុល្លារ»។

ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ចំនួនថវិកាសរុបដោយគិតបញ្ចូលទាំងថវិការាជរដ្ឋាភិបាល ចំនួន៣០លានដុល្លារ និងអំណោយផ្សេងៗទៀត ដូច្នេះថវិកាសរុប១០២លាន៨សែនដុល្លារ និង២៨១លានរៀល។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមផ្តល់ថវិកាសាងសង់អគារព្យាបាលនេះឡើង ហើយសម្ដេចក៏បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលបានយល់ព្រមទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីសាងសង់អគារព្យាបាលនេះផងដែរ។

គួរជម្រាបថា អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ចំណាយថវិកាសាងសង់សរុបជាង៧០លានដុល្លារ។ «អគារតេជោអភិវឌ្ឍន៍» នេះសាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយ​មហា​វិថី​ព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង​២២.៥ម៉ែត្រ មាន​កម្ពស់១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ។

ក្នុងគោល​បំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌ​លព​ហុ​ឯកទេស​ នៃមន្ទីរពេទ្យ​កាល់​ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់​នូវ​សេវាពហុឯកទេស ប្រកប​ទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាម​ការ​វិ​វត្ត​របស់សកល​លោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.