ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកអញ្ជើញតាមសម្តេច បើមិនដឹងរឿងជាសមត្ថកិច្ចរបស់ក្រសួង មិនបាច់ចុះតាមសម្តេចទេ នាំតែខាតសាំងរបស់រដ្ឋ 

សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកអញ្ជើញតាមសម្តេច បើមិនដឹងរឿងជាសមត្ថកិច្ចរបស់ក្រសួង មិនបាច់ចុះតាមសម្តេចទេ នាំតែខាតសាំងរបស់រដ្ឋ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ការផ្តាំផ្ញើបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានហៅមន្ត្រី និងរដ្ឋលេខាធិការដែលបានអញ្ជើញចូលរួមជាតំណាងរដ្ឋមន្ត្រី មកសួរនាំជុំវិញការងាររបស់ក្រសួងដែលខ្លួនកំពុងបំពេញការងារ ប៉ុន្តែ បែរជាពួកគាត់មិនអាចក្តាប់បាននូវព័ត៌មានរបស់ក្រសួួងទៅវិញ។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតភាពប្រារព្ធពិធីចំនួន៣ ជាមួយគ្នានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយមានរដ្ឋលេខាធិការមក ថ្ងៃក្រោយអញ្ចេះបើគេឱ្យមកជាតំណាង ត្រូវក្តាប់ឱ្យជាប់អ្វីដែលជាការងាររបស់ខ្លួន តាហៅសួរអត់ដឹងម៉ងអីមិនបាច់ទេ នាំខាតសាំងអស់លុយរដ្ឋ ព្រោះមិនមែនជិះឡានចាក់សាំងខ្លួនឯងទេ សាំងរបស់រដ្ឋ…!»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើក្តាប់ការងាររបស់ក្រសួងខ្លួនមិនបាន កុំបាច់អញ្ជើញមកចូលរួម ដែនាំឱ្យចង្អៀតកន្លែងសម្រាប់អ្នកដែលមានភារកិច្ច។ ដូច្នេះសម្រាប់មន្ត្រីដែលថ្នាក់ដឹកនាំក្រសួងចាត់ឱ្យមកចូលរួមសម្រាប់កម្មវិធីនានា ត្រូវក្តាប់ឱ្យជាប់នូវការងារក្រសួងរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា កាលណារដ្ឋលេខាធិការដែលជាតំណាងក្រសួងបានអញ្ជើញចូលរួមក្នុងកម្មវិធីនានា ប៉ុន្តែ នៅពេលដែលនាយករដ្ឋមន្ត្រីហៅមកសួរនាំបែរជាមិនដឹងការងាររបស់ក្រសួងខ្លួនទេ នោះពិតជាលំបាកណាដែលធ្វើឱ្យខាតបង់ពេលវេលា និងថ្លៃចំណាយផ្សេងៗជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា មុននេះសម្តេចបានហៅសួរទៅមន្ត្រី ព្រមទាំងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ចំពោះការងាររបស់ក្រសួងខ្លួន ប៉ុន្តែ បែរជាមិនអាចក្តាប់នូវព័ត៌មាន និងការងារដែលក្រសួងខ្លួនត្រូវបានអនុវត្តន៍ទៅវិញ។

«មិញហ្នឹងហៅសួរប៉ុន្មាននាក់រាប់ទាំងរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអត់ក្តាប់បានទេ (ការងារក្រសួងខ្លួន) អីឡូវសួរមើលថាចំនួនមនុស្សដែលទទួលផលបានប៉ុន្មានហើយវាអត់ដឹង ថ្ងៃក្រោយបើមិនដឹងរឿងកុំមកប្រយ័ត្នតែនាយករដ្ឋមន្ត្រីហៅសួរ មិនដឹងរឿងអី»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តាំថាសូមកុំអញ្ជើញមកចូលរួមឱ្យតែមានមុខ ប៉ុន្តែ ត្រូវដឹងច្បាស់ពីកិច្ចការងាររបស់ក្រសួង ស្ថាប័នខ្លួន នៅពេលដែលនាយករដ្ឋមន្ត្រីហៅសួរនាំ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ចៀសជាងឆ្លើយថាមិនដឹងទៅវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.