ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ផ្តល់ផលប្រយោជន៍ជាច្រើនដល់អាស៊ាន និងមិនគំរាមកំហែងដល់ប្រទេសណាមួយឡើយ (

សម្តេចតេជោ ហ៊ុន សែន៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ផ្តល់ផលប្រយោជន៍ជាច្រើនដល់អាស៊ាន និងមិនគំរាមកំហែងដល់ប្រទេសណាមួយឡើយ (

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុន សែន៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ផ្តល់ផលប្រយោជន៍ជាច្រើនដល់អាស៊ាន និងមិនគំរាមកំហែងដល់ប្រទេសណាមួយឡើយ (

 

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូ របស់លោកប្រធានាធិបតី ស៉ី ជិនពីង គឺបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសជាសមាជិក ពិសេសបណ្ដាប្រទេសសមាជិកអាស៊ាន ហើយមិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោបានឱ្យដឹងថា អ្វីដែលប្រទេសនានាទទួលបានក្នុងក្របខណ្ឌសហការឈ្នះឈ្នះ កសាងសន្តិភាពនៅក្នុងតំបន់ និងសកលលោកបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «យើងពិនិត្យមើលនយោបាយរបស់ចិន គ្មានការប្រកាសធ្វើជាសត្រូវជាមួយប្រទេសណានោះទេ ទោះបីអ្នកដទៃបានរកវិធីរារាំងចិន ឬប្រឆាំងចិនក៏ប៉ុន្តែចិនមិនដែលដាក់ចេញនូវគោលនយោបាយរារាំង ឬក៏ធ្វើជាសត្រូវជាមួយប្រទេសនោះទេ ដូច្នេះបានជាគោលនយោបាយខ្សែក្រវាត់ និងផ្លូវចេះតែរីក»។

ជាក់ស្ដែងកិច្ចព្រមព្រៀងអាស៊ាន-ចិនផ្ដល់ផលប្រយោជន៍ធំណាស់សម្រាប់បណ្ដាប្រទេសអាស៊ាន ប្រទេសអាស៊ាននាំចូលទៅក្នុងប្រទេសចិនច្រើន ជាងចិននាំចូលមកក្នុងបណ្ដាប្រទេសអាស៊ានទៅទៀត។ នេះក៏កើតចេញពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ដែលបានផ្ដល់ផលប្រយោជន៍សម្រាប់បណ្ដាប្រទេសអាស៊ានដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ត្រូវបានចូលជាធរមានហើយនោះ ក៏ជាចំណែកកិច្ចសហប្រតិបត្តិការដែលមានបណ្ដាប្រទេសអាស៊ានទាំង១០ បូកចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី នូវែលសេឡង់។

ការបង្កើតធនាគារវិនិយោគអាស៊ី ក៏ជាគំនិតផ្ដួចផ្ដើមរបស់ចិន ហើយកម្ពុជាក៏ជាសហស្ថាបនិកនៃធនាគារនេះដែរ។ នេះជាផ្នែកនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងការអភិវឌ្ឍសកលរបស់មហាអំណាចចិន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.