ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ គោលការណ៍ធំៗបីនាំឲ្យកម្ពុជា ចួលរួមក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន ទើបកើតមានសមិទ្ធផលជាច្រើនសម្រាប់កម្ពុជា និងអាស៊ាន 

សម្តេចតេជោ ហ៊ុន សែន៖ គោលការណ៍ធំៗបីនាំឲ្យកម្ពុជា ចួលរួមក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន ទើបកើតមានសមិទ្ធផលជាច្រើនសម្រាប់កម្ពុជា និងអាស៊ាន 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុន សែន៖ គោលការណ៍ធំៗបីនាំឲ្យកម្ពុជា ចួលរួមក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន ទើបកើតមានសមិទ្ធផលជាច្រើនសម្រាប់កម្ពុជា និងអាស៊ាន 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងថា សម្រាប់ឆ្នាំ២០២៣នេះ ជាឆ្នាំដ៏ពិសេសរបស់កម្ពុជា-ចិន ដែលជាខួបលើកទី៦៥ នៃចំណងទំនាក់ទំនងរវាងចិន-កម្ពុជា និងជាខួប ១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយរបស់លោកប្រធានាធិបតី ស៉ី ជិនពីង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានខិតខំធ្វើការជាមួយថ្នាក់ដឹកនាំចិន រហូតដល់បង្កើតបានមិត្តភាពដៃគូ ជាយុទ្ធសាស្ត្រគ្រប់គ្រុងជ្រោយ។ បន្ថែមលើនោះលោក ស៉ី ជិនពីង ប្រធានាធិបតីចិនបានប្រសិទ្ធនាមកម្ពុជាថា «ជាមិត្តដែកថែម» ដែលមិនអាចមានអ្នកណា មកបំបែកបំបាក់សាមគ្គីភាពនេះបានទេ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជា ក្លាយជាសមាជិកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន រួមមាន៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន ហើយគំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបទទួលភ្ញៀវស៉ីហ្គេម និងបិទបញ្ចប់ដោយជោគជ័យនាពេលថ្មីៗកន្លងទៅនេះ។ ក្រៅពីនេះ នៅមានផ្លូវល្បឿនលឿ​នភ្នំពេញ-ព្រះសីហនុ, ព្រលានយន្តហោះអន្តរជាតិសៀមរាប, គម្រោងតភ្ជាប់ខ្សែកាប្លិ៍អ៉ីនធើណិតក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ រួមទាំងបណ្តាគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ជាច្រើនទៀតផងដែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកម្មករនិយោជិត​ជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុង​ព្រះ​សីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការ​រោង​ចក្រផលិតសំបកកង់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគួរតែបញ្ជាក់អំពីសារបាន ហេតុអ្វីបានជាកម្ពុជាស្ថិតក្នុងប្រទេស១៥០ និងអង្គការអន្តរជាតិ ៣២ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ ដែលផ្តួចផ្តើម ដោយឯកឧត្តមប្រធានាធិបតី ស៉ី ជិនពីង? ចំណុចនេះ គឺស្របជាមួយគោលនយោបាយ ពីដើមដល់ចប់របស់កម្ពុជា។ ចំណុចបី ដែលកម្ពុជាត្រូវដើរ រាល់គំនិតផ្តួចផ្តើមទាំងអស់ ត្រូវតែបម្រើដល់សន្តិភាព និងការអភិវឌ្ឍ ព្រោះគំនិតផ្តួចផ្តើមក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ឬឥណ្ឌូប៉ាស៉ីហ្វិកវាច្រើនពេកហើយ ប៉ុន្តែកម្ពុជាត្រូវតែរក្សាគោលជំហរ ទី១៖ បើអ្នកចង់ឲ្យខ្ញុំគាំទ្រ អ្វីដែលវត្ថុបំណងត្រូវតែបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ, ទី២៖ គឺកុំប្រឆាំងជាមួយប្រទេសណា និងទី៣៖ ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នេះជាគោលការណ៍ធំៗនៃគោលនយោបាយការបរទេសរបស់កម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បន្តថា មិនមែនតែកម្ពុជាទេ ដែលទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ បណ្តាប្រទេសអាស៊ានដទៃទៀត ក៏កំពុងទទួលបានផលប្រយោជន៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះថ្លែងនូវការអបអរសាទខួប ១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលដាក់ចេញដោយលោកប្រធានាធិបតី ស៉ី ជិនពីង។

សម្តេចតេជោ បានរំលឹកពីការអញ្ជើញចូលរួម ក្នុងប្រជុំគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន កាលពីឆ្នាំ២០១៣ ដោយលោក ស៉ី ជិនពីង បានប្រកាសអនុវត្តន៍គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងបានប្រកាសដាក់នូវថវិកាចំនួន៣០ពាន់លានដុល្លារ។ ពេលនោះសម្តេចបានថ្លែងទៅកាន់ប្រធានាធិបតីចិន ក្នុងអង្គប្រជុំថា «តំបន់របស់យើងមានគំនិតផ្តួចផ្តើមច្រើនណាស់ ប៉ុន្តែអ្វីដែលយើងខ្វះខាត គឺមិនមានប្រាក់ដើម្បីអនុវត្តន៍គម្រោងនោះទេ»។ បន្ទាប់ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ត្រូវបានអនុវត្តន៍មានសមិទ្ធផលជាច្រើន ក្នុងតំបន់អាស៊ាន ចាប់ផ្តើមដំណើរការដូចផ្លូវរថភ្លើង, ផ្លូវ Highway តភ្ជាប់រវាងចិន និងប្រទេសអាស៊ាន ជាដើ​ម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.