ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបរថយន្ដដឹកឈើប្រណិតខុសច្បាប់មួយគ្រឿង នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបរថយន្ដដឹកឈើប្រណិតខុសច្បាប់មួយគ្រឿង នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ និង៧០៨ នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានចាប់ឃាត់រថយន្ត០១គ្រឿង ដឹកឈើប្រណិត គ្មានច្បាប់អនុញ្ញាត្តិ នៅចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើ អូរគ្រៀង បានឲ្យដឹង នៅល្ងាចថ្ងៃទី១៩ ខែឧសភានេះថា រថយន្ដដឹកឈើប្រណិតមួយគ្រឿងនោះ ម៉ាក TOYOTA HILANDER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AP 2163 ដឹកឈើអារប្រណិត(តាត្រាវ) ចំនួន៧ដុំ ស្មើ១.១៥០ម៉ែត្រគូប គ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ។

លោកបញ្ជាក់ថា នៅពេលកម្លាំងចម្រុះ ឃាត់រថយន្ដនោះ បាន នៅចំណ្ចឃុំអូរគ្រៀង តែម្ចាស់រថយន្ដបានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណនោះទេ។

បច្ចប្បន្នវត្ថុតាងឈើ និងរថយន្ដ បានយកមករក្សាទុកបណ្តោះអាសន្ន នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.