ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ==> ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ ==> ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ ==> ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន រាប់បាត្រព្រះសង្ឃ ៧៩អង្គ ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព ដែលពលីជីវិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ==> កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សៀមរាប​សង្ក្រាន!

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ របស់លោកខ្លាហៅ(E12)លួចបង្កប់បើកលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ តាមហាងលក់កាហ្វេនិងតាមតារាងបាល់ទះជាច្រើនកន្លែង តាមសង្កាត់ក្នុងក្រុងសៀមរាប ផ្គើននិងបទបញ្ជាស្ដីពីការទប់ស្កាត់របស់ សម្តេច តេជោ ហ៊ុន សែន!!

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ របស់លោកខ្លាហៅ(E12)លួចបង្កប់បើកលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ តាមហាងលក់កាហ្វេនិងតាមតារាងបាល់ទះជាច្រើនកន្លែង តាមសង្កាត់ក្នុងក្រុងសៀមរាប ផ្គើននិងបទបញ្ជាស្ដីពីការទប់ស្កាត់របស់ សម្តេច តេជោ ហ៊ុន សែន!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តសៀមរាប)៖
បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សព្វផ្សាយជាហូរហែមកនៅល្បែងស៊ីសងជល់មាន់ ឡូតូ យូគី បៀរ អាប៉ោង កន្ទុយលេខ រីកដុះដាល់ដូចផ្សិតក្នុងក្រុងសៀមរាបមកថាៈ មានបនល្បែងសុីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ជាច្រើនកន្លែងក្នុងក្រុងសៀមរាប  បង្កប់បើកលេងក្នុងហាងលក់កាហ្វេ និងតារាងបាល់ទះ ដោយឃើញមានក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្នុងក្រុងសៀមរាបហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មិនធ្វើការចុះបង្រ្កាបសោះឡើយ!
ជាពិសេសមិនដូចសំដីរបស់ឯកឧត្តម ភឹង ចិនដា រ៉េត សន្យាថាក្នុងក្រុងសៀមរាបមិនឲ្យមានល្បែងសងណាមួយកើតឡើងបាននោះទេតែផ្ទុយស្រឡះវិញនោះល្បែងស៊ីសង់កើតឡើងក្នុងក្រុងសៀមរាបពេញបន្ទុក
ពលរដ្ឋចាំមើលតើ ឯកឧត្តម ភឹង ចិន ដារ៉េត បិទល្បែងស៊ីសងដូចសំដីបាននិយាយដែលឬទេ
ប្រភពដដែរបន្តទៀតថាៈ ទីតាំងបនល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅតាមសង្កាត់នាៗមួយចំនួនបើកលេង នៅក្នុងហាងលក់កាហ្វេ និងតាមតារាងបាល់ទះ ក្នុងក្រុងសៀមរាប…?
ទី១.ភូមិ វិហារចិន សង្កាត់ស្វាយដងុំ
ទី២.ក្លឹបបាល់ទះ ក្រុងអង្គរ ហៅការ៉េ 8888 សង្កាត់ស្វាយដងុំ
ទី៣.169 ផ្សារដើមក្រឡាញ់សង្កាត់គោកចក
ទី៤.ផ្លូវបេតុងខាងលិចសាលារៀនមុខនាគ
ទី៥.ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម
ទី៦.ខាងក្រោយផ្សារលើធំថ្មីសង្កាត់កំរើក
ដោយកន្លែងនីមួយៗ មានអ្នកចូលទៅលេងយ៉ាងច្រើនកុះករ ភ្នាល់ដាក់លុយមួយគូៗរាប់ ម៉ឺនរៀល អ្នកខ្លះចាញ់ល្បែងអស់លុយរាប់សិបមុឺនរៀលក៏មានក្នុងមួយថ្ងៃៗ ចំណែក លោក ដា ចំរើន អធិការក្រុងសៀមរាបនិង លោក តេង ចាន់ ណាត ស្នងការនគរបាលខេត្តសៀមរាបមិនដែលមានវិធានការទប់ស្កាត់និងចុះបង្ក្រាបសោះឡើយ…! សង្ស័យបានទទួលលាភសក្ការៈខ្លះៗ ពីលោកខ្លាហៅ(E12)អស់ហើយទើបមិនហ៊ានបង្ក្រាបនិងសម្ងំរក្សាភាពស្ងៀមស្ងាត់ទៅវិញ ទើបផ្ទុយនិងគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ជុំវិញករណីបនល្បែងសុីសងខុសច្បាប់ខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងថាៈ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខ(ពោលគឺ)ដូចជា អំពើចោរកម្ម ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាពិសេស លោក ដា ចំរើនអធិការក្រុងសៀមរាប
លោក តេង ចាន់ ណាត ស្នងការនគរបាលខេត្តសៀមរាប សូមចាត់វិធានការទប់ស្កាត់និងចុះបង្ក្រាប ទីតាំងបនល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់ខាងលើ ដែលកំពុងលាក់ខ្លួនពួនសម្ងំលេងនៅក្នុង(ហាងលក់កាហ្វេនិងតាមតារាងបាល់ទះ)ជាច្រើនកន្លែង ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផងទាន។

សូមរំលឹកថាៈ កាលពីថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៣ បានកន្លងផុតទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាល ទាំង២៥ រាជធានី ខេត្ត ក្រុង ត្រូវតែបង្ក្រាបរាល់ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែងឡើយ។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

 

Filed in: រាយការណ៍ពិសេស, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.