ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួននៅក្នុងក្រុងប៉ោយប

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួននៅក្នុងក្រុងប៉ោយប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ដបន្ទាយមានជ័យ៖ក្រោមការយកចិត្តទុកដាក់បញ្ជារដ៏ម៉ឺងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ក្រោមការបញ្ជារផ្ទាល់ ពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១:១០ នាទីយប់ថ្ងៃ ពុធ ១៣ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ ដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នឹង កម្លាំងប្រជាការពារភូមិ ចុះធ្វើការល្បាតក្នុងភូមិសាស្ត្រ នៅចំណុចស្នាក់ការភូមិ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃើញបុគ្គល សង្ស័យមានគ្នាចំនួន ០៣ នាក់ជិះម៉ូតូអត់អាវ ភ្លាមនោះកម្លាំងនគរបាលបានសុំធ្វើការត្រួតពិនិត្យ ពួកគេបានឃើញសមត្ថកិច្ចក៏នាំគ្នារត់ តែត្រូវបានកម្លាំងយើងតាមទាន់ ហើយបានសុំធ្វើការត្រួតពិនិត្យលើខ្លួន ជនសង្ស័យ ទាំងបីនាក់នោះឃើញមានវត្ថុតាង ម្សៅក្រាមពណ៏ សថ្លា សង្ស័យជាសារធាតុញៀន នឹងថ្នាំគ្រាប់wy ពណ៏ក្រហម មួយចំនួន សរុប ២២កូនថង់តូច នឹងចំនួន ០២ ថង់ធំល្មម មានលាយថ្នាំគ្រាប់ អក្សwy មួយចំនួន ។

ជនសង្ស័យទាំង បី នាក់មានឈ្មោះ ៖
១. ឈ្មោះ រស់ សារុន ហៅឡយ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានវត្ថុតាង ម្សៅក្រាមពណ៏ សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៩ កូនថង់តូច លាយថ្នាំគ្រាប់អក្សរ wy ចំនួន ៣២គ្រាប់ ដកហូតពីមួក ពណ៏ខ្មៅ ឈ្មោះ រស់ សារុន ហៅឡយពាក់ជាប់និងក្បាល។

២. ឈ្មោះ ស៊ុន បញ្ញា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានវត្ថុតាង ម្សៅក្រាមពណ៏ សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៥ កូនថង់តូច លាយថ្នាំគ្រាប់អក្សរ wy ចំនួន ៩២គ្រាប់ ដកហូតចេញពីកាបូបស្ពាយ នឹងចំនួន ០២ថង់ធំល្មម ចាប់យកពី កូនកាបូបខ្មៅតូច។

៣. ឈ្មោះ ម៉ែន សុភក្រ័ ភេទប្រុស អាយុ ៣៩ ឆ្នាំ បន្ទប់ជួលជិតខារ៉ាអូនខេ AGA រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានវត្ថុតាង ម្សៅក្រាមពណ៏ សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៥ កូនថង់តូច នឹងថ្នាំគ្រាប់អក្សរ wy ចំនួន ០៣កូនថង់ ចំនួន ២៥ គ្រាប់ ។

បច្ចុប្បន្ន៖កម្លាំងនគរបាលជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអនុវត្តបន្តតាមនីតិវិធី និងស្រាវជ្រាវរកប៉ាក់ពួករបស់គេដែលនៅសេសសល់ យកមកបន្តរអនុវត្តនិតិវិធី ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.