ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋមន្ត្រីកសិកម្ម អញ្ជើញចូលរួមប្រជុំពិភាក្សាលើការផ្ទេរមុខងារ និងធនធាន(មនុស្ស ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ) ក្នុងវិស័យព្រៃឈើ និងជលផលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

រដ្ឋមន្ត្រីកសិកម្ម អញ្ជើញចូលរួមប្រជុំពិភាក្សាលើការផ្ទេរមុខងារ និងធនធាន(មនុស្ស ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ) ក្នុងវិស័យព្រៃឈើ និងជលផលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

រដ្ឋមន្ត្រីកសិកម្ម អញ្ជើញចូលរួមប្រជុំពិភាក្សាលើការផ្ទេរមុខងារ និងធនធាន(មនុស្ស ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ) ក្នុងវិស័យព្រៃឈើ និងជលផលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានប្រជុំពិភាក្សាលើការផ្ទេរមុខងារ និងធនធាន(មនុស្ស ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ) ក្នុងវិស័យព្រៃឈើ និងជលផលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារនៃអនុវិស័យព្រៃឈើ និងជលផលត្រូវពិនិត្យខ្លឹមសារអនុក្រឹត្យឱ្យបានល្អិតល្អន់ និងត្រូវបន្តយកចិត្តទុកដាក់ធ្វើការងារតាមជំនាញ បច្ចេកទេសឱ្យបានត្រឹមត្រូវ ពិសេសការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីការធ្វើប្រតិភូកម្មទៅថ្នាក់ក្រោមជាតិស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្ត។ លើសពីនេះទៀត ត្រូវមានការចូលរួមនិងសហការល្អ ដោយតម្កល់ប្រយោជន៍ជាតិជាធំ មើលបញ្ហាឱ្យចំទិសដៅនិងរួមគ្នាស្វែងរកដំណោះស្រាយឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព តាមរយៈយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃច្បាស់លាស់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ៕

        

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.