ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...

សម្តេចពិជ័យសេនា ទៀ បាញ់៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ធ្វើឱ្យកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ និងបង្ហាញថា កម្ពុជាមានផ្នត់គំនិតទេពកោសល្យបេះដូងសន្តិភាព និងការច្នៃប្រឌិតដ៏អស្ចារ្យ

សម្តេចពិជ័យសេនា ទៀ បាញ់៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ធ្វើឱ្យកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ និងបង្ហាញថា កម្ពុជាមានផ្នត់គំនិតទេពកោសល្យបេះដូងសន្តិភាព និងការច្នៃប្រឌិតដ៏អស្ចារ្យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ បានធ្វើឱ្យកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ និងបានបង្ហាញថា កម្ពុជាមានភាពអច្ឆរិយៈ មានអារ្យធម៌ស៊ីវិល័យ ស័ក្តិសមកិត្តិយសដ៏ខ្ពង់ខ្ពស់ស្ញប់ស្ញែងនៃជាតិសាសន៍ដ៏ចំណាស់ និងសម្បូរបែបខាងវប្បធម៌ ផ្នត់គំនិតទេពកោសល្យបេះដូងសន្តិភាព និងការច្នៃប្រឌិតដ៏អស្ចារ្យ។

ការថ្លែងបែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថាថ្លែងសន្ទរកថា ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចពពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នៅទីលាននៃការប្រកួតប្រជែងតាមប្រភេទវិញ្ញាសាកីឡានីមួយៗមានទស្សនិកជនជាតិ អន្តរជាតិពិសេសយុវជនចូលទស្សនាយ៉ាងកុះករ និងគាំទ្រលើកទឹកចិត្តដល់កីឡាករ កីឡាការិនីនៅតាមកីឡដ្ឋាននានា ដែលជាទីពេញនិយមរបស់ខ្លួនច្រើនណែនតាន់តាប់ ហើយវិញ្ញាសាកីឡាដែលមានប្រជាប្រិយភាពមួយចំនួន មានអ្នកចូលរួមទស្សនាលើសចំនួនកំណត់ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរដ្ឋបាលរាជធានី ខេត្ត បានរៀបចំចាក់បញ្ចាំងស្លាយផ្សាយបន្ត នៅតាមទីប្រជុំជននានាជូនប្រជាពលរដ្ឋទស្សនាកំសាន្ត ហើយស្ថានីយ៍
ទូរទស្សន៍រដ្ឋ ឯកជនរបស់ជាតិ និងបរទេស រួមជាមួយបណ្តាញផ្សព្វផ្សាយសង្គមនានា ក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមិនមានការបង់ប្រាក់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ឆ្លងតាមលទ្ធផលជាផ្លែ និងស្នាដៃដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានធ្វើឱ្យកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ ពិសេសពិធីបើកដ៏ទាក់ទាញ និងប្រកបដោយផ្ទាំងទស្សនីយភាពរំភើបរញ្ជួយចិត្ត អង្រួនដួងវិញ្ញាណនៃអ្នកទស្សនាទាំងក្នុង និងក្រៅទីលាន ទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញថា កម្ពុជាមានភាពអច្ឆរិយៈ មានអារ្យធម៌ស៊ីវិល័យ សក្តិសមកិត្តិយសដ៏ខ្ពង់ខ្ពស់ស្ញប់ស្ញែងនៃជាតិសាសន៍ដ៏ចំណាស់ និងសម្បូរបែបខាងវប្បធម៌ ផ្នត់គំនិត ទេពកោសល្យបេះដូងសន្តិភាព និងការឆ្នៃប្រឌិតដ៏អស្ចារ្យ»។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នៅក្នុងដំណើរការប្រកួតនានា ទទួលបានការចាប់អារម្មណ៍ និងស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ ទោះបីមានការខ្វះខាតតិចតួចខ្លះ ក្នុងការចូលទស្សនាដោយផ្ទាល់ ដោយមូលហេតុទីលានប្រកួតទទួលផ្ទុកអ្នកចូលរួមទស្សនាមិនបានតាមសំណូមពរ ប៉ុន្តែជារួម គ្រប់ទិដ្ឋភាពដំណើរការប្រកួតទាំងអស់ទទួលបានការគាំទ្រ កោតសសើរ សាមគ្គីភាព រីករាយ និងមោទនភាពខ្ពស់ក្នុងនាមជាប្រជាពលរដ្ឋម្ចាស់ផ្ទះ ជាមួយការរៀបចំដ៏ល្អដែលមិនធ្លាប់មានពីមុនមក។

សម្តេចប្រធាន CAMSOC-CAMAPGOC បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលទ្ធផលបច្ចេកទេស កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន២៨២គ្រឿង ក្នុងនោះមេដាយមាស៨១គ្រឿង មេដាយប្រាក់៧៤គ្រឿង និងមេដាយសំរិទ្ធិ១២៧គ្រឿង ធ្វើឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ប្រទេសទី៤ ក្នុងចំណោម១១ប្រទេស ហើយជាលទ្ធផលល្អលើសពីការប្រកួតកីឡា SEA Games មុនៗ និងលើសពីការរំពឹងទុក។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សូមគោរពថ្លែងអំណរគុណចំពោះចលនាអូឡាំពិកអន្តរជាតិ ដែលបានគាំទ្រ និងសម្របសម្រួលដល់កិច្ចដំណើរការប្រព្រឹត្តិទៅនៃព្រឹត្តិការណ៍កីឡា ក្នុងគោលការណ៍សហប្រតិបត្តិការ និងគោលគំនិតបាវចនាកីឡាអូឡាំពិកអន្តរជាតិ។ សូមគោរពថ្លែងអំណរគុណចំពោះប្រមុខថ្នាក់ដឹកនាំបណ្តាប្រទេសជាមិត្តក្នុងសហគមន៍អាស៊ាន ដែលបានផ្ដល់មហាកិត្តិយសអញ្ជើញចូលរួមក្នុងមហាព្រឹត្តិការណ៍កីឡាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមថ្លែងអំណរគុណចំពោះប្រតិភូកីឡា កីឡាករ កីឡាការិនីបរទេស ដែលបានចូលរួមប្រកួត និងអាជ្ញាកណ្ដាលអន្តរជាតិ ដែលបានចូលរួមសម្របសម្រួលដោះស្រាយវិវាទបច្ចេកទេសបានដោយរលូន យុត្តិធម៌ និងដំណើរការប្រកួតមានភាពល្អប្រសើរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.