ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិសាំហ្កាពួនិងវត្ថុតាងគ្រឿងញៀននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀន៤០ប្រភេទនៅក្រុងប៉ោយប៉ែត!

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិសាំហ្កាពួនិងវត្ថុតាងគ្រឿងញៀននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀន៤០ប្រភេទនៅក្រុងប៉ោយប៉ែត!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិសាំហ្កាពួនិងវត្ថុតាងគ្រឿងញៀននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀន៤០ប្រភេទនៅក្រុងប៉ោយប៉ែត!

បន្ទាយមានជ័យ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិសាំហ្កាពួនិងវត្ថុតាងគ្រឿងញៀននិងឧប្បករប្រើប្រាស់គ្រឿងញៀន៤០ប្រភេទត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ភីអូ ហីសអូតាដៀវ ភេទប្រុសអាយុ៦៣ឆ្នាំ(ជាជនជាតិសាំងហ្កាពួរ)ស្នាក់នៅម្តុំបុរី(ហ្គ្រូដឡាក់)ស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យជាជនបរទេសម្នាក់ឈ្មោះ ភីអូ ហីសអូតាដៀវ ជនជាតិសាំងហ្កាពួរ ព្រមទាំងដកហូតគ្រឿងញៀននិងឧប្បករណ៍ប្រើប្រាស់និងផលិតចំនួន៤០មុខក្នុងនោះមានគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន១៩៤ថងតូច.ធំនិងគ្រឿងញៀនប្រភេទគ្រាប់ចម្រុះចំនួន១១៧គ្រាប់និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង ឧប្បករណ៍ផលិតកែឆ្នៃគ្រឿងញៀនមួយចំនួនដែលបង្ក្រាបកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នៅម្តុំបុរីហ្គ្រូដឡាក់ស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ការបង្ក្រាបគ្រឿងញៀនអនុវត្តន៍តាមដិការបង្គាប់និងដឹកនាំលោក លឹម ប៊ុនសុភ័ក្រ ព្រៈរាជអជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយបង្ក្រាបឃាត់ជនសង្ស័យម្នាក់ជាជនជាតិសាំងហ្កាពួរនិងរឹមអូសវត្ថុតាងគ្រឿងញៀនដើម្បីបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់បន្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.