ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ក្រោយដំណើរទទួលបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ក្រោយដំណើរទទួលបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់​រយៈ​ប្រមាណ១៦ថ្ងៃ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើក​ដំបូងនៅកម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំ បានបិទបញ្ចប់ទាំងស្រុងហើយ។ ពិធី​បិទព្រឹត្តិ​ការណ៍ការ​ប្រកួតស៊ីហ្គេមដែលរៀបចំរៀងរាល់ពីរឆ្នាំម្តងនេះ នឹងប្រព្រឹត្តទៅក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ ក៏នឹងមានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង១១ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរ​ជាតិ មហាជនសរុបប្រមាណជា ៦ម៉ឺននាក់។

ព្រឹត្តិការណ៍បិទស៊ីហ្គេមនៅល្ងាចថ្ងៃនេះ នឹងប្រព្រឹត្តទៅជាមួយរបៀបវារៈជាច្រើនរួមមាន៖ ការអុជកាំជ្រួចអបអរសាទរ, សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោ, ដង្ហែក្បួនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងអ្នកស្ម័គ្រចិត្ត, បង្ហូតចុះទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដល់ប្រទេសថៃ ជាម្ចាស់ផ្ទះបន្ទាប់, ទស្សនីយភាពសម្តែង និងវីដេអូផ្សព្វផ្សាយរបស់ថៃ, សិល្បៈចម្រៀង «VICTORY FOR ALL», សិល្បៈចម្រៀង «CAMBODIAN PRIDE»…។

បន្ទាប់ពីខកខានអស់ជាច្រើនដងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការកសាង​ប្រទេស​ពី​​ភ្លើង​​សង្គ្រាមឡើងវិញនោះ កម្ពុជាបានសម្រេចបំណង និងមហិច្ឆតារបស់ខ្លួនទទួល​រៀប​ចំការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ ការប្រកួតត្រូវបានចាប់ផ្តើម​នៅថ្ងៃទី​២៩ ខែមេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែ​ឧសភា។

ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលប្រមាណជា ១៦ថ្ងៃ ជាលទ្ធផលកីឡាករ កីឡាការិនីមកពីប្រទេសវៀតណាមឈរលេខរៀងទី១ ជាមួយមេដាយសរុប៣៥៥ (មាស ១៣៦, ប្រាក់ ១០៥, សំរឹទ្ធ ១១៤), ប្រទេសថៃ ឈរលេខរៀងទី២ ជាមួយ​មេដាយសរុប៣១២ (មាស ១០៨, ប្រាក់ ៩៦, សំរឹទ្ធ ១០៨), ប្រទេសឥណ្ឌូនេស៊ី ឈរលេខរៀងទី៣ ជាមួយមេដាយសរុប២៧៦ (មាស ៨៧, ប្រាក់ ៨០, សំរឹទ្ធ ១០៩)​​។ ដោយឡែកកម្ពុជាជាម្ចាស់ផ្ទះ ឈរនៅលេខរៀងទី៤ ជាមួយមេដាយ​សរុប​២៨២ (មាស ៨១, ប្រាក់ ៧៤, សំរឹទ្ធ ១២៧), ហ្វីលីពិន ឈរលេខរៀងទី៥ ជាមួយ​មេដាយសរុប២៦០, សិង្ហបុរី ឈរលេខរៀងទី៦ ជាមួយមេដាយសរុប១៥៧, ម៉ាឡេស៊ី ឈរលេខរៀងទី៧ ជាមួយមេដាយសរុប១៧៦, មីយ៉ាន់ម៉ា ឈរលេខរៀង​ទី៨ ជាមួយមេដាយសរុប១១៤, ឡាវ ឈរលេខរៀងទី៩ ជាមួយមេដាយសរុប៨៨, ព្រុយណេ ឈរលេខរៀងទី១០ ជាមួយមេដាយសរុប៩ និងប្រទេសទីម័រខាងកើត ឈរលេខរៀងទី១១ ជាមួយមេដាយសរុប៨។

បើទោះបីស៊ីហ្គេមត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា តែក្រោមស្មារតីតែ​មួយ គឺ «ដើម្បីជាតិ» បានធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានប្រព្រឹត្ត​ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ និងប្រកបដោយមោទនភាពជាទីបំផុត​សម្រាប់​​​កម្ពុជា។ មិនត្រឹមតែអាចរៀបចំព្រឹត្តិការណ៍ប្រកួតដោយជោគជ័យនោះទេ តែកម្ពុជា ក៏បានបំបែកកំណត់ត្រាក្នុងការរកមេដាយបានច្រើនបំផុតក្នុងប្រវត្តិកីឡា​ស៊ីហ្គេម​នេះផងដែរ។

ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម។

លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ី​ហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម។

លោក ថោង ខុន បានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការ​កោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំង​ចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។

លោក ថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការ ចាប់​អារម្មណ៍​ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ​ព្រឹត្តិការណ៍​នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់​តែច្រើន​ទៅកាន់ឆាកអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីសុីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹងសូន្យមេដាយ។

សុីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន។

សម្តេចតេជោ បានចាត់ទុកសមិទ្ធិផលនេះ ជារបស់ប្រជាជាតិកម្ពុជាទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡា
និយាយដោយឡែក។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ក្នុង​នាម​ជាប្រជាពលរដ្ឋខ្មែរ រូបលោកពិតជាមានមោទនភាព និងសូមកោតសរសើរ​ក្រុម​ការងារទាំងអស់ គ្រប់ផ្នែក គ្រប់ទីតាំង ដែលសុទ្ធតែបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ក៏ដូចជាធនធានផ្ទាល់ខ្លួន។ ក្នុងនោះ ក៏មានក្រុមយុវជនស្ម័គ្រចិត្ត ដែល​ហាក់បីដូចជាសរសៃឈាមគ្រប់ច្រកល្ហកក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ តាំងពីមុនថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់។

លោក ហ៊ុន ម៉ានី សូមថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើន​ផ្សេងទៀត ដែលបានចូលរួមក្នុងបេសកកម្មដ៏អស្ចារ្យមួយនេះ។ ជាពិសេសកងកម្លាំង​គ្រប់ជាន់​ថ្នាក់ដែលបានការពារសេចក្តីសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនអ្នកអត្ត​ពលិក អ្នកចូលរួម និងមិត្តបរទេសមកកាន់កម្ពុជាប្រកបដោយភាតរភាព​ សេចក្តី​សុខ និងភាពសប្បាយរីករាយលើសពីការប្រកួត។

លោកបន្តថា ការចូលរួម របស់អ្នកទាំងអស់គ្នាពិតជាបានរួមចំណែកដល់ការធ្វើជា​ម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើសទី៣២ ឱ្យទទួលបានជោគជ័យ​គួរជាទីមោទនៈ ក្នុងស្មារតី ខ្មែរធ្វើបាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.