ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់

មនុស្សប្រុសស្រី៥០នាក់ សង្ស័យពុលនំបញ្ចុក ក្នុងពិធីភ្ជាប់ពាក្យនៅស្រុកទឹកផុស

មនុស្សប្រុសស្រី៥០នាក់ សង្ស័យពុលនំបញ្ចុក ក្នុងពិធីភ្ជាប់ពាក្យនៅស្រុកទឹកផុស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់ សរុបចំនួន៥០នាក់ កើតមានអាការៈ ក្អួតចង្អោរ វិលមុខ ចុកពោះ រាគ ធីងធោង ក្នុងរយៈពេល៣ថ្ងៃមកនេះ ទី១៤-១៥-១៦ ខែឧសភា ឆ្នាំ២០២៣ សង្ស័យពុលនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យកូនចៅអ្នកភូមិ ដែលប្រព្រឹត្តទៅនៅក្នុងភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

តាមអាជ្ញាធរបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងភូមិឃុំខាងលើ មានរៀបចំពិធីភ្ជាប់ពាក្យ ចំនួន២កន្លែងផ្សេងគ្នា ក្នុងភូមិតែមួយ ម្ចាស់កម្មវិធីរៀបចំទទួលទានអាហារ នំបញ្ចុកដូចគ្នា តែផ្ទះមួយធ្វើនំបញ្ចុកខ្លួនឯង និងផ្ទះមួយទៀតទិញនំបញ្ចុកពីភូមិផ្សេងមកទទួលទាន ស្រាប់តែនៅវេលាម៉ោង១០និង២០នាទីព្រឹក ផ្ទះដែលទិញនំបញ្ចុកពីភូមិផ្សេងមកទទួលទាននោះ អ្នកបរិភោគ បែជាកើតមានអាការៈ ក្អួតចង្អោរ ធីងធោង វិលមុខ សង្ស័យតែពុលនំបញ្ចុក ធ្វើឲ្យមនុស្សប្រុសស្រី ចាស់ក្មេង ចំនួន៣២នាក់ ត្រូវបានដឹកបញ្ជូនទៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ។ ចំណែកផ្ទះដែលធ្វើនំបញ្ចុកខ្លួនឯង អ្នកហូបពុំមានបញ្ហាអ្វីឡើយ ។

ជុំវិញករណីសង្ស័យពុលនំបញ្ចុក ក្នុងពិធីភ្ជាប់ពាក្យកូនចៅអ្នកភូមិ បង្កឲ្យភ្ញាក់ផ្អើល អាជ្ញាធរ សមត្ថកិច្ច ក្រុមគ្រូពេទ្យចុះពិនិត្យស្រាវជ្រាវ ហើយនៅមានបន្តអ្នកកើតអាការៈក្អួតចង្កោរបន្ទាប់បន្ទាប់ទៀត គិតមកដល់ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អ្នកកើតអាការៈបែបនេះកើនដល់៥០នាក់ ស្រី២៨នាក់ ក្នុងរយៈពេល៣ថ្ងៃមកនេះ ។

តាមការស្រាវជ្រាវ នំបញ្ចុកដែលម្ចាស់កម្មវិធីទិញយកមកទទួលទាន គឺគាត់ទិញនំបញ្ចុក ពីភូមិស្រែតាជៃ ខាងលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។

តែទោះជាយ៉ាងណាក្តី បន្ទាប់ពីមានពលរដ្ឋ កើតអាការៈក្អួតចង្អោរ ចុកពោះ វិលមុខ សង្ស័យថាពុលនំបញ្ចុកនោះ កម្លាំងអាជ្ញាធរ ខេត្ត ស្រុក ឃុំ សមត្ថកិច្ចជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះទៅសាកសួរសុខទុក្ខពលរដ្ឋ ដល់មន្ទីរពេទ្យ និងធ្វើការស្រាវជ្រាវ តែមិនទាន់ធ្វើសេចក្តីសន្និដ្ឋានជាក់លាក់ណាមួយនៅឡើយ ថាមកពីនំបញ្ចុក ឬបន្លែ នោះទេ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.