ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

រដ្ឋមន្រ្តីសង្គមកិច្ច៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យសង្គមកិច្ច

រដ្ឋមន្រ្តីសង្គមកិច្ច៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យសង្គមកិច្ច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតការយកចិត្ត ទុកដាក់ខ្ពស់លើវិស័យសង្គមកិច្ច ព្រមទាំងបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងគោលនយោបាយជាតិស្តីពីមនុស្សចាស់ ២០១៧-២០៣០ ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់ ប្រជាជន ក្នុងការគាំពារដល់ជីវភាពរស់នៅរបស់ជនក្រីក្រងាយរងគ្រោះ សំដៅបង្កើតនូវសេវា សាធារណៈ មួយ ដែលមានលក្ខណៈសមស្រប តាមតម្រូវការរបស់ប្រជាជន ពិសេសដោះស្រាយបាន ទាន់ពេល វេលា និងប្រកបដោយប្រសិទ្ធភាព។

លោក វង សូត លើកឡើងបែបនេះ ខណៈលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវា អន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ« គ្រួសារជាកម្លាំងចលករ ក្នុងការសម្រេចបាននូវ គោល ដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាព» នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

បន្ថែមពីលើនេះ រដ្ឋមន្រ្តី មានប្រសាសន៍ថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលបង្ហាញពីការយកចិត្តទុកដាក់ និងទទួលស្គាល់គុណតម្លៃរបស់គ្រួសារ ដែលជាកោសិកាសង្គម ដ៏មានសារៈសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ ដល់សមាជិកគ្រួសារឱ្យក្លាយខ្លួនទៅជាបុគ្គលក្នុងសង្គម ជាតិ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។

លោកបានគូសបញ្ជាក់ទៀតថា ដើម្បីទប់ទល់នឹងវិបត្តិដែលកើតមានដោយសារជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ក្នុងគោលដៅស្តារជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសប្រជាជនដែលងាយរងគ្រោះ និងក្រីក្រ តាមរយៈការអនុវត្តកម្មវិធីជំនួយសង្គមរួមមាន៖ (១.)កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, (២.) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, (៣.) ជំនួយសង្គមជាសាច់ ប្រាក់ ក្រោយបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកស្លាប់ដោយសារ ជំងឺ កូវីដ-១៩, (៤.) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ ទឹកជំនន់, (៥.) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា។

ជាទីបញ្ចប់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារនាពេលនេះ នឹងបាន រួមចំណែកផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏មានសារៈសំខាន់នៃគ្រួសារ ដែលខិតខំ ប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មានប្រៀនប្រដៅកូនចៅឱ្យក្លាយជាពលរដ្ឋល្អ គ្រួសារល្អ និងធនធានមនុស្ស ប្រកបដោយសមត្ថភាព ដែលជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យ កាន់តែរីកចម្រើនឡើង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.