ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នសមាជិកក្រុមប្រឆាំង មិនល្ងង់ខ្លៅដូចមេក្រុមប្រឆាំងទេ ដោយពួកគេបានចាកចេញមករួមរស់ជាមួយគណបក្សប្រជាជនជាបន្តបន្ទាប់

សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នសមាជិកក្រុមប្រឆាំង មិនល្ងង់ខ្លៅដូចមេក្រុមប្រឆាំងទេ ដោយពួកគេបានចាកចេញមករួមរស់ជាមួយគណបក្សប្រជាជនជាបន្តបន្ទាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដោយសារតែមេដឹកនាំក្រុមប្រឆាំងមានភាពល្ងង់ខ្លៅ ទើបធ្វើឱ្យរូបគេមិនដែលឈ្នះ ចាញ់រហូត ហើយស្ទើរតែជាប់គុក ប៉ុន្តែទោះជាយ៉ាងនេះក្តី សមាជិករបស់គេមិនល្ងង់ដូចមេរបស់ខ្លួននោះឡើយ ដោយពួកគេបានចាកចេញមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

សម្តេចបានលើកលើងថា៖ «ខ្ញុំមិនយល់ ភាពល្ងង់ខ្លៅរបស់គេ ដែលគួរតែត្រូវចេះដឹងច្រើនជាងនេះ ប៉ុន្តែដោយសារខ្វះការចេះដឹងនេះហើយ ដែលវាមិនដែលឈ្នះ វាចេះតែចាញ់ហើយ ស្ទើរតែជាប់គុកថែមទៀត រឿងបើវាចេះដឹងប្រហែលជាវាមិនតៃហោងអញ្ចឹងទេ»។

សម្តេចបានបន្ថែមថា «ប៉ុន្តែឥឡូវនេះ កូនមិនសូវជាភ្លើទេ កូនដកខ្លួនមកចូលគណកប្សប្រជាជនហូរហែមកអញ្ចឹង មេគេធ្វើភ្លើ កូនគេអ្នកចេះដឹងដែរ គេដឹកខ្លួនចេញមកនៅជាមួយគណបក្សប្រជាជនធ្វើព្រងើយ»។

សម្តេចបានបន្តប្រកាសស្វាគមន៍បងប្អូន ដែលមកពីគណបក្សនានា ដែលបានផ្តាច់ខ្លួន ហើយមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលសម្តេចមិនទទួលស្វាគមន៍ ប៉ុន្តែក្រៅពីនោះ សម្តេចនឹងស្វាគមន៍ទាំងអស់ ពេលពួកគេចាកចេញពីមនោគមន៍វិជ្ជាជ្រុលនិយម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.