ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ

រដ្ឋបាលក្រុងស្វាយរៀង ប្រារព្វពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ខួបព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា នៅវត្តព្រៃឆ្លាក់

រដ្ឋបាលក្រុងស្វាយរៀង ប្រារព្វពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ខួបព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា នៅវត្តព្រៃឆ្លាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង: ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា និងដោយមានការណែនាំរបស់ លោកម៉ែនវិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង និងរដ្ឋបាលក្រុងស្វាយរៀង បានសហការជាមួយព្រះសច្ចកល្យាណ យ៉ន សុខសាន្ត ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យអនុគណក្រុងស្វាយរៀង និងជាព្រះចៅអធិការវត្តព្រៃឆ្លាក់ បានរៀបចំពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ខួបព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣
លោកណុបចំរើន អភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារ ចូលរួម ពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ខួបព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា។

ក្នុងឪកាសនោះក៏មាន និមន្តចូលរួមពីព្រះសច្ចកល្យាណ យ៉ន សុខសាន្ត ព្រះចៅអធិការវត្តព្រៃឆ្លាក់
លោកទីវសុភា ប្រធាន មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង លោកលោកស្រីអភិបាលរងក្រុង អាជ្ញាធរមូលដ្ឋានដែលពាក់ពន្ធ័ព្រះសង្ឃអង្គ នាក់ជាច្រើននាក់ផងដែរ។

លោកទីវសុភា ប្រធាន មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានអាន ព្រះជីវប្រវត្តិ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​១៩៥៣។ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឲ្យឡើងសោយរាជ្យបន្តពីព្រះបិតា ក្រោយពីព្រះបាទនរោត្តមព្រះសីហនុដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។

ដោយមុននឹងឡើងគ្រងរាជ្យ ព្រះអង្គមានស្នាព្រះហត្ថលល្បីល្បាញទៅលើឯកអគ្គរាជទូតវប្បធម៌នៅអង្គការយូនេស្កូ (UNESCO) ព្រមទាំងជាគ្រូបង្ហាត់របាំបុរាណដ៍ចំណាន។

ក្នុងឪកាសនោះ លោកណុបចំរើន អភិបាលក្រុងស្វាយរៀង បានអាន
សារថ្វាយព្រះពរជូនដល់ព្រះអង្គ ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មវស្សា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រព្រះជន្ម
គម្រប់៧០ យាងចូល៧១ព្រះវស្សា ដោយព្រះបង្គំយើងខ្ញុំទាំងអស់គ្នា  ជាគណអភិបាលក្រុងស្វាយរៀងទាំងមូល សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអភិវន្ទនកិច្ច និង អំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត
ចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួរស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកត្តញ្ញូតាធម៌ និង កត្តវេទិតា យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ក្នុងវិស័យព្រះពុទ្ធសាសនាអប់រំសិក្សាធិការ សង្គមកិច្ច សុខមាលភាព ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និង ការងារកិច្ចការការបរទេសបានចូលរួមចំណែកដ៏សំខាន់
ក្នុងការលើកកំពស់កិត្យានុភាពជាតិ រួមទាំងការអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាទីស្នេហាលើគ្រប់វិស័យ អោយរឹទ្ធតែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លា។
ទូលព្រះបង្គំយើងខ្ញុំសូមសម្តែងនៅទឹកចិត្តស្វាមីភក្ត័និងដង្ហែតាមមាគ៌ានយោបាយដ៏ភ្លឺស្វាងពោរពេញដោយព្រះរាជគតិបណ្ឌិតរបស់ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូងសំរាប់ជានិមិត្តរូបនៃឯករាជ្យភាពអធិបតេយ្យភាព វឌ្ឍនភាព និង បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

ដោយ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ និងសូមតេជ្ជះបារមីទេវតាថែរក្សា
មហាស្វេតច្ឆត្រ ព្រមទាំងបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះអង្គព្រះមហាក្សត្រព្រះមហាក្សត្រយ៉ានី សូមជួយប្រោសព្រំ បីបាច់ថែរក្សាព្រះករុណាព្រះអម្ចាស់ជីវិតតំកល់លើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជបញ្ញាញាណ ភ្លឺថ្លាកាយពលសេរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ព្រះជន្មាយុយឺនយូជាងរយព្រះវស្សា។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.