ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍ប្រព័ន្ធអនឡាញ លួចបង្កប់បើកលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ តាមហាងលក់កាហ្វេនិងតាមតារាងបាល់ទះជាច្រើនកន្លែង តាមសង្កាត់ក្នុងក្រុងសៀមរាប ផ្គើននិងបទបញ្ជាស្ដីពីការទប់ស្កាត់របស់ សម្តេច តេជោ ហ៊ុន សែន!!

ល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍ប្រព័ន្ធអនឡាញ លួចបង្កប់បើកលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ តាមហាងលក់កាហ្វេនិងតាមតារាងបាល់ទះជាច្រើនកន្លែង តាមសង្កាត់ក្នុងក្រុងសៀមរាប ផ្គើននិងបទបញ្ជាស្ដីពីការទប់ស្កាត់របស់ សម្តេច តេជោ ហ៊ុន សែន!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តសៀមរាប)៖
បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ តែឥឡូវមានពលរដ្ឋរាយការណ៍មកថាៈ មានបនល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែងក្នុងក្រុងសៀមរាប ខេត្តសៀមរាប បង្កប់បើកលេងក្នុងហាងលក់កាហ្វេ និងតារាងបាល់ទះ ដោយឃើញមានក្រុមអ្នកញៀនល្បែងចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្នុងក្រុងសៀមរាបហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មិនធ្វើការចុះបង្រ្កាបសោះឡើយ!
ជាពិសេសមិនដូចសំដីរបស់ឯកឧត្តម ភឹង ចិនដា រ៉េត ដែរថាក្នុងក្រុងសៀមរាបមិនឲ្យមានល្បែងសងណាមួយកើតឡើងបាននោះទេតែផ្ទុយស្រឡះវិញនោះល្បែងស៊ីសង់កើតឡើងក្នុងក្រុងសៀមរាបពេញបន្ទុកប្រភពពីប្រជាពលរដ្ឋចាំមើលតើឯកឧត្តម ភឹង ចិន ដារ៉េត បិទល្បែងស៊ីសងដូចសំដីបាននិយាយដែលឬទេ
ប្រភពដដែរបន្តទៀតថាៈ ទីតាំងបនល្បែងជល់មាន់តាមតាមទូរទស្សន៍ប្រព័ន្ធអនឡាញ នៅតាមសង្កាត់នាៗមួយចំនួនបើកលេង (នៅក្នុងហាងលក់កាហ្វេ និងតាមតារាងបាល់ទះ) (ក្នុងក្រុងសៀមរាប)
ទី១.សង្កាត់កំរើក
ទី២.សង្កាត់ស្វាយដង្គុំ
និងស្រុកពួកផងដែរ…?
ដោយកន្លែងនីមួយៗ មានអ្នកចូលទៅលេងយ៉ាងច្រើនកុះករ ភ្នាល់ដាក់លុយមួយគូៗរាប់ ម៉ឺនរៀល អ្នកខ្លះចាញ់ល្បែងអស់លុយរាប់សិបមុឺនរៀលក៏មានក្នុងមួយថ្ងៃៗ ចំណែកលោក ទៀ សីហារ អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និងលោក តេងចាន់ ណាត ស្នងការនគរបាលខេត្តសៀមរាប មិនដែលមានចាត់វិធានការទប់ស្កាត់និងចុះបង្ក្រាបសោះឡើយ! សង្ស័យបានទទួលលាភសក្ការៈខ្លះៗ ពីម្ចាស់ក្រុមហ៊ុនជល់មាន់តាមទូរទស្សន៍អនឡាញ ខាងលើនេះរួចផងក៏មិនដឹង? ទើបផ្ទុយនិងគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ជុំវិញករណីបនល្បែងសុីសងខុសច្បាប់នេះ ប្រជាពលរដ្ឋរស់នៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងថាៈ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខ(ពោលគឺ)ដូចជា អំពើចោរកម្ម ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជាពិសេស ឧត្តមសេនីយ៍ទោ តេងចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប សូមចាត់វិធានការទប់ស្កាត់និងចុះបង្ក្រាប ទីតាំងបនល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញខុសច្បាប់ខាងលើ ដែលកំពុងលាក់ខ្លួនពួនសម្ងំលេងនៅក្នុង(ហាងលក់កាហ្វេនិងតាមតារាងបាល់ទះ)ជាច្រើនកន្លែង ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផងទាន។

សូមរំលឹកថាៈ កាលពីថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៣ បានកន្លងផុតទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាល ទាំង២៥ រាជធានី ខេត្ត ក្រុង ត្រូវតែបង្ក្រាបរាល់ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែងឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថាៈ បើអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា មិនហ៊ានចាត់វិធានការទប់ស្កាត់និងបង្រ្កាប បនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងមានបញ្ហាប្រឈមនិងបាត់បង់ដកពីមុខតំណែងទៀតផង៕

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័នឹងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: រាយការណ៍ពិសេស, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.